វិសាខាគ្រងតំណែងជើងឯក Leo Cup International Volleyball 2017 ដោយជោគជ័យ

នូ មករា May 15, 2017


ភ្នំពេញ៖ ព្រឹត្តិការណ៍ Leo Cup International Volleyball2017 ដែលចាប់ផ្ដើមប្រកួតពីថ្ងៃទី៥ ខែឧសភា មកនោះបានបញ្ចប់ហើយនៅល្ងាចថ្ងៃទី១៣ ខែឧសភាកន្លងទៅថ្មីៗនេះនាពហុកីឡដ្ឋានជាតិអូឡាំពិក ។ លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤សន្ដិបណ្ឌិតនេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាបានចូលរួមប្រគល់ពានដល់ជ័យលាភីនៅថ្ងៃបញ្ចប់ការប្រកួតផងដែរ ។

នេះជាការប្រកួតជាលក្ខណៈអន្តរជាតិដែលមានកម្ពុជា ៥ក្រុមចូលរួម ថៃមួយក្រុម ឡាវមួយក្រុម និងវៀតណាមមួយក្រុម ។ ការប្រកួតចែកចេញជា ២ពូលដែលមួយពូលៗមាន ៤ក្រុមដោយពូលA មានSkyway មកពីប្រទេសឡាវ  ក្រុមកងពលធំអន្តរាគមន៍លេខ៣របស់កម្ពុជា ក្រុមវិសាខារបស់កម្ពុជា និងក្រុមក្រសួងមហាផ្ទៃកម្ពុជា ។ ឯពូល B វិញនោះគឺល្រុមKasetsart របស់ថៃ ខេត្តកំពង់ចាម កងពលតូចអន្តរាគមន៍លេខ៩របស់កម្ពុជា និងក្រុមVinh Long របស់វៀតណាម ។ ក្រុមវិសាខានិងក្រុមកងពលធំអន្តរាគមន៍លេខ៣ដែលឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះបានប្រកួតគ្នានៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមថានៈជាជើងឯក។ក្នុងការប្រកួតផ្ដាច់ព្រ័ត្រនេះក្រុមវិសាខាឈ្នះក្រុមកងពលធំអន្តរាគមន៍លេខ៣ក្នុងលទ្ធផល ៣សិតទល់០ដោយពិន្ទុ២៥ទល់២០-២៥ទល់១៨ និង២៥ទល់២០ ។

គួរបញ្ជាក់ថាកាលជំនួបក្នុងពូលក្រុមកងពលធំអន្តរាគមន៍លេខ ៣ចាញ់វិសាខា១សិតទល់៣សិតក្នុងពិន្ទុ១៥ទល់២៥-២៥ទល់១៦-១៥ទល់២៥និង ២៥ទល់២៧ ។ វិសាខាដែលគ្រងតំណែងជើងឯកបែបនេះក្រៅពីលើកពានគឺនៅមានរង្វាន់អមចំនួន១០.០០០ដុល្លារបន្ថែមទៀតផង ។ ចំពោះកងពលធំអន្តរាគមន៍លេខ ៣ដែលបានជើងឯករងបានរង្វាន់លើកទឹកចិត្ត៤.០០០ដុល្លារ។ ចំពោះការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ ៣វិញនោះក្រុមVinh Long របស់វៀតណាមប្រកួតឈ្នះក្រុមខេត្តកំពង់ចាម៣សិតទល់២សិតក្នុងពិន្ទុ២១ទល់២៥-២៣ទល់២៥-២៥ទល់១៥-២៥ទល់១៩ និង ១៥ ទល់១២ ។ ក្រុមទាំង២នេះកាលជួបគ្នាក្នុងពូលក្រុមVinh Long ចាញ់ខេត្តកំពង់ចាម១សិតទល់៣សិតក្នុងពិន្ទុ២៥ទល់២២-១៩ ទល់២៥-២៦ទល់២៨ និង ១៤ទល់២៥ ។

ក្រុម Vinh Long ដែលបានចំណាត់ថ្នាក់លេខ៣មបានទទួលរង្វាន់លើកទឹកចិត្ត២.០០០ដុល្លារ ចំណែកឯក្រុមខេត្តកំពង់ចាមបានរង្វាន់អម ១.០០០ដុល្លារ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត