ក្រុម U-15នារីកម្ពុជា ប៉ះថៃ ក្នុងវគ្គ ១/២ផ្ដាច់ព្រ័ត្រពាន AFF U15 Girls 2017

នូ មករា May 15, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់នារីក្រោមអាយុ ១៥ឆ្នាំកម្ពុជា(U-15) បានបង្កើតប្រវត្តិសាស្ដ្រថ្មីជូនប្រទេសជាតិទៀតហើយ ក្រោយដណ្ដើមបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(១/២ផ្ដាច់ព្រ័ត្រ) ពានរង្វាន់បាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ AFF U15 Girls’ Championship 2017 នឹងត្រូវជួបក្រុមខ្លាំងថៃ នាថ្ងៃទី១៨ ខែឧសភាក្នុងសប្ដាហ៍នេះ នៅកីឡដ្ឋាន KM១៦ ក្នុងទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ។

 ក្រុម U-15នារីកម្ពុជាបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ២ ក្នុងពូល ៤ពិន្ទុក្នុងពូលB ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ១ (ឈ្នះសិង្ហបុរី ២-១), ចាញ់១ (ចាញ់ហ្វីលីពីន ៣-០) និងប្រកួតចុងក្រោយស្មើគ្នាជាមួយក្រុម U-15នារីឥណ្ឌូនេស៊ី ១-១ ។ ប៉ុន្ដែលទ្ធផលនេះ គឺគ្រប់គ្រាន់ឲ្យក្រុមក្មេងខ្ចីនារីកម្ពុជាបន្ដដំណើរទៅជួបក្រុមខ្លាំងថៃ នៅវគ្គ ១/២ផ្ដាច់ព្រ័ត្រ ខណៈថៃ គឺជាក្រុមខ្លាំងប្រចាំពូលA ដោយ ៤ប្រកួតឈ្នះទាំង ៤ ឈរកំពូលតារាងមាន ១២ពិន្ទុ ។

ដោយឡែកគូប្រកួតមួយគូទៀត ទើបរកឃើញមួយក្រុមប៉ុណ្ណោះ គឺក្រុម U-15នារីហ្វីលីពីន ដែលឈរកំពូលតារាងពូលB និងមាន ៩ពិន្ទុពេញ ក្រោយឈ្នះ ៣ប្រកួតជាប់ៗគ្នា ។ រីឯក្រុមលេខ២ នៃពូលA មិនទាន់ច្បាស់ក្រុមណានោះទេ ខណៈក្រុម U-15នារីមីយ៉ាន់ម៉ា កំពុងឈរលេខរៀងទី២ បណ្ដោះអាសន្ន និងមាន ៦ពិន្ទុ ហើយតាមពីក្រោយដោយក្រុម U-15នារីវៀតណាម និងម្ចាស់ផ្ទះឡាវ ដែលមាន ៣ពិន្ទុ ។ ប៉ុន្ដែក្រុមនីមួយៗ សុទ្ធនៅសល់មួយប្រកួតក្នុងដៃ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត