លោកព្រឹទ្ធចារ្យកីឡាប្រដាល់ ជ័យ ប៊ុនឈឿ ទទួលមរណៈភាពហើយ

នូ មករា May 12, 2017


ភ្នំពេញ៖ លោកគ្រូប្រដាល់ជើងចាស់ និងជាអាជ្ញាកណ្ដាលដែលមានភាពរហ័សរហួនគឺលោកជ័យ ប៊ុនឈឿ បានទទួលមរណៈភាពហើយកាលពីវេលាម៉ោង៣ ទៀបភ្លឺថ្ងៃទី១២ ខែឧសភានេះ ។ លោកម៉ិល កាដូអគ្គនាយករងកីឡានៃក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គលេខាធិការសហព័ន្ធប្រដាល់គុនខ្មែរពេលនេះកំពុងតែស្ថិតនៅគេហដ្ឋានលោកជ័យ ប៊ុនឈឿនាភូមិវត្តលាភ សង្កាត់ចំការសំរោង ក្រុងបាត់ដំបងខេត្តបាត់ដំបង ។ លោកម៉ិល កាដូបានថ្លែងពីកន្លែងបុណ្យសពមកថាលោកជ័យ ប៊ុនឈឿស្លាប់ដោយរោគាពាធ និងជរាពាធ។

សូមបញ្ជាក់ថា លោកជ័យ ប៊ុនឈឿ ធ្លាប់ជាម្ចាស់ក្លិបប្រដាល់ដ៏ល្បីល្បាញមួយនាខេត្តបាត់ដំបងគឺក្លិបសេរីផ្កាច័ន្ទប៉ុន្តែក្លិបនេះលោកបានសម្រេចបិទចោលជាង១០ឆ្នាំមកហើយៗក៏គ្មាននរណា ឬសាច់ញាតិរបស់លោកបើកក្លិបនោះឡើងវិញដែរ ។ គិតត្រឹមថ្ងៃស្លាប់លោកជ័យ ប៊ុនឈឿ មានវ័យ៨០ឆ្នាំ ។ លោកជាកូនទី៣ក្នុងគ្រួសារមួយដែលមានបងប្អូន ៦រូបគឺស្រី ៤រូប និងប្រុស២រូប ។ លោកក៏ធ្លាប់មានបងប្រុសម្នាក់ដែលជាអ្នកប្រដាល់គុនខ្មែរដែរគឺលោកជ័យ ប៊ុនឆន ។

លោកមិល កាដូ បានឲ្យដឹងទៀតថាសហព័ន្ធប្រដាល់គុនខ្មែរតាមរយៈរូបលោកបាននាំយកថវិកាចំនួន ២.០០០.០០០រៀលមកជូនគ្រួសារសព ។ លោកបានអះអាងដែរថាសិស្សគុននានា ក៏ដូចជាមន្ត្រីកីឡាក្នុងខេត្តបាត់ដំបងបានទៅចូលរួមក្នុងពិធីបុណ្យយ៉ាងកុះករ ខណៈដែលលោកឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរក៏កំពុងតែរៀបចំចេញដំណើរទៅចូលរួមពីធីបុណ្យសពលោកជ័យ ប៊ុនឈឿដែរ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត