គួរឲ្យស្ដាយ U-15នារីកម្ពុជា ចាញ់ហ្វីលីពីន ៣-០ នៃពាន AFF U15 Girls

នូ មករា May 11, 2017


ភ្នំពេញ៖ ទីបំផុតក្រុមបាល់ទាត់ជម្រើសជាតិនារីក្រោមអាយុ ១៥ឆ្នាំ(U-15)កម្ពុជា មិនអាចបន្ដយក ៣ពិន្ទុពីក្រុម U-15នារីហ្វីលីពីនបានឡើយ ក្រោយចាញ់ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន KM១៦ ក្នុងវគ្គជម្រុះពូលB នៃព្រឹត្តិការណ៍បាល់ទាត់នារីជើងឯកពានរង្វាន់ AFF U15 Girls’ Championship 2017 នៅប្រទេសឡាវ នាយប់ថ្ងៃទី១១ ខែឧសភានេះ ។

ការបាត់បង់ ៣ពិន្ទុក្នុងការប្រកួតទី២ របស់ខ្លួននេះ បានធ្វើឲ្យក្រុម U-15នារីកម្ពុជា នៅសល់ឱកាសចុងក្រោយ ដោយជួបក្រុម U-15នារីឥណ្ឌូនេស៊ី នៅថ្ងៃទី១៣ ខែឧសភាចុងសប្ដាហ៍នេះ ដើម្បីកំណត់ពីជោគវាសនារបស់ខ្លួន ។ ចំណែកក្រុម U-15នារីហ្វីលីពីនទោះបីរកបាន ៣ពិន្ទុបន្ថែម ក៏មិនទាន់ទទួលបានកៅអីវគ្គបន្ដស្វ័យប្រវត្តិដែរ ពោលគឺរង់ចាំការប្រកួតចុងក្រោយជាមួយក្រុម U-15នារីសិង្ហបុរី នៅថ្ងៃជាមួយគ្នានោះសិន ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត