ឆៃ សារ៉ា ប៉ះជើងខ្លាំង Fanimit ខណៈសេក គឹមរូន សង្ឃឹមឈ្នះ

នូ មករា May 11, 2017


ភ្នំពេញ៖ ឱកាសដ៏តឹងតែងរបស់អ្នកប្រដាល់ឆៃ សារ៉ា មកពីសមាគមប្រដាល់ក្រសួងការពារជាតិបានមកដល់ហើយ ដោយនៅយប់ថ្ងៃទី១៣ ខែឧសភានេះនៅក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់គោជល់លើសង្វៀន  CNC ។ កីឡាករ ឆៃ សារ៉ាត្រូវតស៊ូជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ Fanimit Viriyak Farm ដែលអ្នកប្រដាល់ថៃរូបនេះ ៣ប្រកួតរបស់គេទើបតែចាញ់ ១ ប្រកួតប៉ុណ្ណោះគឺចាញ់ពិន្ទុឃីម ឌីម៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យទាំងមិនអស់ចិត្ត ។ សូមបញ្ជាក់ថានាពេលកន្លងមកកីឡាករ ឌុម កែវដា មកពីក្លិបម្កុដរាជសីហ៍ និងសេក គឹមរូន មកពីក្លិបអង្គរមានជ័យខេត្តសៀមរាបសុទ្ធតែចាញ់ក្រោមថ្វីដៃ Fanimit ដូចគ្នា ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន ១៨៩ដង ឈ្នះ ១៣៤ដង ចាញ់៥២ដងស្មើពិន្ទុ៣ដង និងវាយគូប្រកួតឲ្យសន្លប់បាន ៤០ដងឯណោះ ។

ចំពោះសារ៉ាដែលមានប្រវត្តិប្រកួតចំនួន៤១ដង ឈ្នះ៣៤ដង ចាញ់៥ដងស្មើពិន្ទុ ២ដង វាយគូប្រកួតឲ្យសន្លប់ ១៩ដងនោះ៣ប្រកួតរបស់គេឈ្នះទាំង ៣ ប្រកួត ។ សារ៉ាជាអ្នកប្រដាល់កែងស្រួចគេអាចប្រើកែងយកឈ្នះអ្នកប្រដាល់ថៃ Fanimit Viriyak Farm បានដែរឬទេ ?

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរសេក គឹមរូនក្លិបអង្គរមានជ័យខេត្តសៀមជួបប្រកួតជាមួយអ្នកប្រដាល់ថៃ Mungkhunphet Naya Porviv ។ គឹមរូនមានប្រវត្តិប្រកួតចំនួន៤៤ដង ឈ្នះ៣៤ដង ចាញ់៩ដង និងវាយគូប្រកួតឲ្យសន្លប់បាន១០ដង ។ មកទល់ពេលនេះ ៣ប្រកួតរបស់គេក្នុងព្រឹត្តិការណ៍នេះឈ្នះបាន២ប្រកួតចាញ់ ១ ប្រកួត គឺចាញ់ Fanimit Viriyak Farm ។ ចំពោះអ្នកប្រដាល់ថៃ Mungkhunphet Naya Porviv វិញមានប្រវត្តិប្រកួត១១២ដង ឈ្នះ៩០ដង ចាញ់១៨ដង ស្មើពិន្ទុ ៤ដង និងវាយគូប្រកួតឲ្យសន្លប់បាន១៩ដង ។ ៣ប្រកួតរបស់គេចាញ់ទាំង ៣ ប្រកួតហើយការប្រកួតលើកទី៤នេះទំនងជាទៅមិនរួចជាមួយគឹមរូននោះទេ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត