ក្រុម U-15នារីកម្ពុជាបន្ដជួបហ្វីលីពីនល្ងាចនេះ ក្រោយឈ្នះសិង្ហបុរី ២-១

នូ មករា May 11, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់នារីក្រោមអាយុ ១៥ឆ្នាំកម្ពុជា(U-15) នឹងបន្ដជួបក្រុមបាល់ទាត់នារីហ្វីលីពីន នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី១១ ខែឧសភានេះ នៅកីឡដ្ឋាន KM16 នៃព្រឹត្តិការណ៍បាល់ទាត់នារីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ AFF U15 Girls’ Championship 2017 នៅប្រទេសឡាវ ។
នេះគឺជាការប្រកួតទី២ ក្នុងពូលB របស់ក្រុម U-15នារីកម្ពុជា និងក្រុម U-15នារីហ្វីលីពីន បន្ទាប់ពីក្រុមទាំងពីររកបាន ៣ពិន្ទុរៀងៗខ្លួន កាលពីប្រកួតទី១ នាដើមសប្ដាហ៍កន្លងទៅ ក្នុងនោះក្រុម U-15នារីកម្ពុជា បានយកឈ្នះក្រុមបាល់ទាត់នារីសិង្ហបុរី ២-១ និងក្រុម U-15នារីហ្វីលីពីន បានលត់ក្រុម U-15នារីឥណ្ឌូនេស៊ី ២-០ ។
តាមរយៈលទ្ធផលខាងលើ ក្រុមទាំងពីរសុទ្ធតែត្រូវការឈ្នះរៀងៗខ្លួន សម្រាប់ការប្រកួតទី២ ល្ងាចនេះ ដើម្បីបង្កើនឱកាសប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ AFF U15 Girls’ Championship 2017 ។ ហើយក្រៅពីជំនួបរវាងក្រុមទាំងពីនេះ ក្រុម U-15នារីឥណ្ឌូនេស៊ី និងសិង្ហបុរី ក៏ត្រូវជួបគ្នានាល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះផងដែរ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត