រឿម វណ្ណៈ និង មាស ច័ន្ទមាន រកបាន៣ពិន្ទុឬទេ?

នូ មករា May 10, 2017


ភ្នំពេញ៖ ការប្រកួតវិលជុំសម្រាប់ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវលើសង្វៀនអាស៊ីអាគ្នេយ៍នារសៀលថ្ងៃទី១៣ ខែឧសភា ខាងមុខនេះកីឡាករកម្ពុជា មាស ច័ន្ទមាននៃសមាគមប្រដាល់ក្រសួងការពារជាតិត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃលូម លេង(Loom Leng) ។ អ្នកប្រដាល់ទាំង ២រូបនេះសុទ្ធតែជាអ្នកខ្លាំងដូចគ្នានិងសំបុរស្នៀតវាយប្រហារដូចគ្នាតែលូម លេងហាក់ដូចជាមិនសូវពូកែការពារនោះទេ ។សម្រាប់ច័ន្ទមានប្រសិនបើគូប្រកួតវាយប្រហារញាប់នោះគេបាត់ស្មារតីការពារ និងវាយសងតែម្ដង ។ ច័ន្ទមាន មានប្រវត្តិប្រកួតចំនួន១១៩ដង ឈ្នះ៩១ដង ចាញ់២៥ដងស្មើពិន្ទុ ៣ ដង ។ ចំពោះលូម លេងវិញគេមានប្រវត្តិប្រកួតចំនួន៦៨ដង ឈ្នះ៥៦ដង ចាញ់១១ដង ស្មើពិន្ទុ ១ ដង ។ជើងរបស់លូម លេងគេមិនអាចមើលស្រាលបានទេគេធ្លាប់ទាត់ឌុម កែវដាក្លិបម្កុដរាជសីហ៍ឲ្យសន្លប់នៅទឹកទី ២ តែច័ន្ទក៏មិនមែនជាដុំសាច់ដែលស្រួលនឹងទំពារដែរ ។ ចាំមើលតើ មាស ច័ន្ទមាន ឬ អ្នកប្រដាល់ថៃលូម លេងដែលមានសមត្ថភាពរកបាន៣ពិន្ទុពីការប្រកួតនៅថ្ងៃដំបូងរបស់ខ្លួននេះ ?

សម្រាប់រឿម វណ្ណៈក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យត្រូវតស៊ូជាមួយអ្នកប្រដាល់ជើងខ្លាំងស្រុកថៃផាត ឆាយ៉ាកភូមិ(Phat Chhayakphum) ។ អ្នកប្រដាល់ថៃរូបនេះធ្លាប់ប្រកួតប្រជែងដណ្ដើមខ្សែក្រវាត់នៅស្រុកខ្មែរម្ដងហើយតែគេមិនជួបសំណាងល្អ ឯវណ្ណៈក៏ធ្លាប់ចូលរួមដែរតែក៏មិនមានសំណាងល្អដែរ ។វណ្ណៈជាអ្នកប្រដាល់ដែលចូលចិត្តប្រើកែងវាយប្រហារគូប្រកួតណាស់ ហើយវ៉ៃចូលចិត្តប្ដូរទៀតផងតែផុតពីទឹកទី ៣ ទៅកម្លាំងគេស្រុតតែម្ដង ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៧១ដង ឈ្នះ៥៤ដង ចាញ់១៦ដងស្មើពិន្ទុ ១ ដង ។ ចំណែកឯអ្នកប្រដាល់ថៃផាត ឆាយ៉ាកភូមិវិញគេមានប្រវត្តិប្រកួតចំនួន៦៨ដង ឈ្នះ៥៦ដងចាញ់១១ដង និងស្មើពិន្ទុ ១ដងគឺគេមានស្ថិតិប្រកួតដូចលូម លេងបេះបិតតែម្ដង ។ អ្នកប្រដាល់ទាំង ២ រូបនេះនរណារកបាន៣ពិន្ទុ ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត