ដំណាក់កាលធ្វើតេស្ដសមត្ថភាពអត្តពលិកមុនសុីហ្គេមម៉ាឡេសុីចាប់ផ្ដើមហើយ

នូ មករា May 10, 2017


ភ្នំពេញ៖ នៅសល់តែជាង ៣ខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០១៧ នឹងចាប់ផ្ដើមដំណើរការហើយលើទឹកដីនៃប្រទេសម៉ាឡេស៊ី ពោលគឺពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៧ខាងមុខនេះ។

អគ្គលេខាធិកានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តមវ៉ាត់ ចំរើន បានថ្លែងប្រាប់ដល់សហព័ន្ធនានាក្នុងកិច្ចប្រជុំរួមមួយស្ដីពីការត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ខាងលើ កាលពីសប្ដាហ៍មុននេះថា៖ «សហព័ន្ធកីឡាជាតិគឺជាតួអង្គប្រតិបត្តិករបច្ចេកទេស ដែលមានតួនាទីទទួលខុសត្រូវលើការវាយតម្លៃកម្រិតបច្ចេកទេសកីឡា និងបង្កើនគុណផលកីឡា (Performance) កម្រិតខ្ពស់។ ភារកិច្ចសំខាន់ៗមួយចំនួន ដែលជាកាតព្វកិច្ចជាចាំបាច់របស់សហព័ន្ធកីឡាជាតិត្រូវធ្វើរួមមាន ៖១. ប្រសិទ្ធភាពការងាររដ្ឋបាលកីឡាក្នុង និងក្រៅប្រទេស ២. ការងារអភិវឌ្ឍបច្ចេកទេសគឺ សកម្មភាពហ្វឹកហាត់ និងចូលរួមប្រកួត ៣. ការងារគ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍កីឡា “Event Management”៤. ការងារគៀងគររកមូលនិធិឧបត្ថម្ភគាំទ្រសហព័ន្ធកីឡារបស់ខ្លួន។»

កិច្ចការទាំងអស់នេះ ត្រូវការថ្នាក់ដឹកនាំ មន្រ្តីបម្រើសេវាសហព័ន្ធកីឡាជាតិមានចំណេះដឹងទាំងជំនាញរឹងគឺ បច្ចេកទេសកីឡាជំនាញ និងជំនាញទន់គឺ ការដឹកនាំ គ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ទាំងមុនស៊ីហ្គេម ឆ្នាំ ២០២៣ ចាប់ផ្ដើម និងជាពិសេស គឺការចូលរួមប្រកួតដណ្ដើមមេដាយពីស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី នាខែសីហា ខាងមុខនេះ។ មិនត្រឹមតែប៉ុណ្ណោះឯកឧត្តមក៏បានបន្ថែមថា៖ មកដល់ពេលនេះយើងទាំងគ្នាតំណាក់កាលដែលត្រៀមខ្លួនប្រកួតហើយហេតុនេះទាំងគ្រូបង្វឹក ទាំងអត្តពលិកមិនត្រឹមតែបង្កើនការហ្វឹកហាត់តែ មួយមុខនោះទេតែត្រូវការធ្វើតេស្តសមត្ថភាព និង កម្លាំងឲ្យបានល្អនិងជាប្រចាំ ។ កម្លាំងកាយអាចបន្ថយការហ្វឹកហាត់បានខ្លះតែការធ្វើតេស្តសមត្ថភាពសំខាន់ខ្លាំងណាស់ ។ គ្រូបង្វឹកត្រូវស្គាល់ ពីសមត្ថភាពកីឡាករ-កីឡាការិនីរបស់ខ្លួនហើយត្រូវចេះពិនិត្យមើលពីគុណផល(Perfomance)របស់កីឡាករគេតើ គេមានកម្រិតប៉ុណ្ណាបើប្រៀបជាមួយយើងនោះ ។ ពេលនេះគេត្រូវគិតពីចិត្រសាស្ត្រកីឡាករ លើកទឹកចិត្តកីឡាករ ហើយគ្រូត្រូវតែសម្លឹងមើលថាតើវិញ្ញាសា ណាដែលយើងមានសក្ដានុពល ។

កីឡាមានប្រភេទកីឡាដែលគិតពីរង្វាស់ និងថិរវេលាដូចជារត់ល្បឿន រត់ចម្ងាយ ដែលកីឡាប្រភេទនេះទាមទារនូវឲ្យគ្រូត្រូវតែដឹងពីគេដើម្បីប្រៀបជាមួយខ្លួនឯង ។ ប្រភេទកីឡាដែលវិនិច្ឆ័យដោយភ្នែកដូចជាប្រដាល់ និង កីឡាប្រយុទ្ធផ្សេងៗទៀតដែលគ្រូត្រូវតែដឹងពីស្មារតី ប្រយុទ្ធរបស់កីឡាករខ្លួនតើគេចូលចិត្តការពារច្រើន ឬ ចូលចិត្តប្រយុទ្ធច្រើន ឬ ក៏ប្រយុទ្ធ និង ការពារស្មើគ្នា ? សម្រាប់កីឡាប្រភេទនេះគ្រូគួរតែជម្រុញឲ្យកីឡាកររបស់ខ្លួនមានភាពឈ្លាសវៃ ចេះសិក្សាពីចំណុចខ្លាំង និង ចំណុច ខ្សោយរបស់គូប្រកួត ។ រយៈពេល ៣ខែមុនព្រឹត្តិការណ៍ SEA Games ម៉ាឡេស៊ី មកដល់គ្រូត្រូវតែរួមចំណែកការពារសុខភាពកីឡាករ ជៀស វាងឲ្យបាននូវរបួសដែលអាចកើតមាននៅពេលធ្វើតេស្ត ឬ គ្រោះថ្នាក់ជាយថាហេតុណាមួយ ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត