Leo Cup International 2017 ៖ ក្រុមបាល់ទះ Skyway របស់ឡាវហាលអាវមុនគេ

នូ មករា May 10, 2017


ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទះដែលគេប្រសិទ្ធិនាមថា Leo Cup International 2017 និងដែលមានក្រុមប្រកួតមកពី ៤ ប្រទេសចូលរួមនោះបានរកឃើញលទ្ធផលជាបណ្តើរៗហើយដោយក្រុមមកពីប្រទេសឡាវត្រូវហាលអាវមុនគេ ។ ក្នុងការប្រកួតនាល្ងាចថ្ងៃទី៩ ខែឧសភា ម្សិលមិញនេះសម្រាប់ពូល A មានតែមួយប្រកួតនោះក្រុម Skyway របស់ឡាវប្រកួតចុងក្រោយចាញ់ក្រុមកងពលធំអន្តរាគមន៍លេខ៣ របស់កម្ពុជាក្នុងលទ្ធផល ០ទល់៣ សិតក្នុងពិន្ទុ ១៣ទល់២៥, ១៩ទល់២៥ និង ១៩ទល់២៥ ។ ៣ប្រកួតរបស់ក្រុមSkyway ចាញ់ទាំង ៣ ប្រកួត រីឯក្រុមកងពលធំអន្តរាគមន៍លេខ៣ ដែលលេងបាន៣ប្រកួតដែរនោះឈ្នះបាន ២ ប្រកួតចាញ់ ១ប្រកួត ។

ក្រុម Skyway របស់ឡាវហាលអាវត្រឹមនេះ ចំពោះក្រុមកងពលធំអន្តរាគមន៍លេខ៣ នៅចាំអ៊ុតមើលការប្រកួតរវាងក្រុមមហាផ្ទៃជាមួយក្រុមវិសាខា ដូច្នេះបើក្រុមមហាផ្ទៃចាញ់វិសាខានោះក្រុមមហាផ្ទៃត្រូវហាលអាវ ចំណែកឯក្រុមកងពលធំអន្តរាគមន៍លេខ៣ នឹងមានកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

ចំពោះពូល B វិញមាន២ប្រកួតគឺក្រុម Kasetsart របស់ថៃប្រកួតឈ្នះក្រុមកងពលតូចអន្តរាគមន៍លេខ៩ ក្នុងលទ្ធផល៣សិតទល់ ១ក្នុងពិន្ទុ២៥ទល់១៩-២៥ទល់២៧-២៥ទល់២០ និង ២៥ ទល់១២ ។ក្រុម Kasetsart លេងបាន២ប្រកួតឈ្នះ ១ ប្រកួតចាញ់១ប្រកួត ចំពោះក្រុមកងពលតូចអន្តរាគមន៍លេខ ៩ លេងបាន២ប្រកួតចាញ់ទាំង ២ ប្រកួត ។ មួយប្រកួតទៀតរបស់ពូលBក្រុម Vinh Long របស់វៀតណាមប្រកួតចាញ់ក្រុមខេត្តកំពង់ចាម១សិតទល់៣សិតក្នុងពិន្ទុ២៥ទល់២២-១៩ទល់២៥-២៦ ទល់២៨ និង ១៤ ទល់២៥ ។ក្រុមខេត្តកំពង់ចាមលេងបាន២ប្រកួតឈ្នះទាំង ២ ប្រកួត ចំពោះក្រុម Vinh Longវិញនោះ២ប្រកួតឈ្នះ ១ ប្រកួតចាញ់១ប្រកួត ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត