ពាន Hun Sen Cup ថ្ងៃនេះមាន ៤គូ ដើម្បីបញ្ចប់ជើងទី១

នូ មករា May 10, 2017


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ពានរង្វាន់ Hun Sen Cup ដំណាក់កាលទី៣ នឹងបញ្ចប់ការប្រកួតជម្រុះជើងទី១ នាល្ងាចថ្ងៃទី១០ ខែឧសភានេះហើយ ដោយមាន ៤គូត្រូវប្រកួតលើទីលានចំនួន ៣ ក្នុងនោះមាន ២គូត្រូវតតាំងគ្នាលើកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្ដាតចាស់) ។ បើយោងតាមកម្មវិធីប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមត្រូវជួបគ្នាលើទីលានស្ដាតចាស់ រួមមានក្រុមយុវជនក្រសួងការពារជាតិ ជួបខេត្តកំពត និងក្រុមស៊ីម៉ាក់ ប៉ះក្រុមអាស៊ីអឺរ៉ុប ។
ចំណែក ២គូទៀត គឺក្រុមយុវជនសាលាបាល់ទាត់ជាតិ ត្រូវជួបក្រុមអាវុធហត្ថខេត្តកំពង់ធំ លើទីលានបាទី និងក្រុមសូទីឡូអង្គរ ជួបខេត្តកំពង់ឆ្នាំង នៅកីឡដ្ឋានខេត្តសៀមរាប ។ ចំពោះក្រុមបញ្ចប់ការប្រកួតជើងទី១ កន្លងទៅ រួមមានក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ បានយកឈ្នះក្រុមវេស្ទើនភ្នំពេញ ២-០, ក្រុមអគ្គិសនីកម្ពុជា លត់ក្រុមជម្រើសខេត្តសៀមរាប ៨-០ និងក្រុមខេត្តស្វាយរៀង យកឈ្នះខេត្តព្រៃវែង ៥-៣ នៅលើទឹកដីខ្លួន ។
ដោយឡែកកម្មវិធីប្រកួតជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី១៧ និងថ្ងៃទី២៤ ខែឧសភាខាងមុខនេះ ដើម្បីកំណត់ក្រុមមានពិន្ទុខ្ពស់ជាងគេ បន្ដដំណើរទៅដំណាក់កាលទី៤ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត