AFF U-15 Girls៖ កម្ពុជា ប៉ះសិង្ហបុរី ម៉ោង ៦៖៣០នាទីល្ងាចនេះ

នូ មករា May 9, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីក្រោមអាយុ ១៥ឆ្នាំកម្ពុជា(U-15) នឹងត្រូវជួបក្រុម U-15នារីសិង្ហបុរី នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅកីឡដ្ឋាន KM 16 ប្រទេសឡាវ ដែលជាជំនួបបើកឆាកពូលB នៃពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ក្រោមអាយុ ១៥ឆ្នាំ AFF U15 Girls Championship 2017 ។

មុនចេញដំណើរគ្រូបង្វឹកក្រុម U-15នារីកម្ពុជា បានលើកឡើងថា ខ្លួនមិនបារម្មណ៍សម្រាប់ជំនួបបើកឆាកនេះឡើយ បន្ទាប់ពីលោកបានធ្វើការប្រមូលផ្ដុំអស់រយៈពេលប្រមាណ ២ខែកន្លងទៅ ។ យ៉ាងណាមិញក្រុម U-15នារីសិង្ហបុរី មានសមត្ថភាពប្រហាក់ប្រហែលនឹងកម្ពុជាដែរ ដូច្នេះលោកមានសង្ឃឹមច្រើនក្នុងការស្វែងរក ៣ពិន្ទុដំបូង ។

សូមបញ្ជាក់ថា យុទ្ធនាការនេះ ក្រុម U-15នារីកម្ពុជា គឺស្ថិតក្នុងពូលB ជាមួយក្រុម U-15នារីសិង្ហបុរី ហ្វីលីពីន និងឥណ្ឌូណេស៊ី ។ ចំណែកពូលA រួមមានក្រុមបាល់ទាត់នារីម្ចាស់ផ្ទះឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី វៀតណាម និងក្រុមជើងខ្លាំងថៃ ខណការប្រកួត គឺចាប់ផ្ដើមពីថ្ងៃទី០៨ ខែឧសភាម្សិលមិញ រហូតដល់ថ្ងៃទី២០ ខែឧសភាខាងមុខទើបបញ្ចប់ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត