ជយោ! អត្តពលិកការ៉ាតេដូកម្ពុជាឈ្នះមេដាយ ៦គ្រឿងក្នុងការប្រកួតកម្រិតអាសុីអាគ្នេយ៍នៅឥណ្ឌូនេសុី!

នូ មករា May 8, 2017


ភ្នំពេញ៖ ក្រោយពីប្រឹងប្រែងដណ្ដើមយកមេដាយពីព្រឹត្តិការណ៍ប្រកួតកីឡាការ៉ាតេដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសឥណ្ឌូនេស៊ីរួចមក គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមកីឡាករ កីឡាការិនី សិស្សប្អូន រួមទាំងគ្រូបង្វឹក និងថ្នាក់ដឹកនាំរបស់សហព័ន្ធកីឡាការ៉ាតេដូបានរៀបចំពិធីទទួល និងអបអរសម្រាប់ការវិលត្រឡប់ដោយជោគជ័យដោយដណ្តើមបានមេដាយបានសំរិទ្ធ ៤គ្រឿង និងប្រាក់២គ្រឿង កាលពីល្ងាចម្សិលមិញ។
លោក សាយ ណូរ៉ា អនុប្រធានខេមរៈសហព័ន្ធកីឡាការ៉ាតេដូ បានបញ្ជាក់ថា សម្រាប់ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសឥណ្តូនេស៊ីដែលមាន ៧ប្រទេសចូលរួមលើកនេះ កម្ពុជាបានបញ្ជូនកីឡាករ ១២នាក់។ ក្រុមកម្ពុជាយើងបានជួបក្រុមម្ចាស់ផ្ទះដែលជាក្រុមខ្លាំង និងជារនាំងប្រជែងយកមេដាយមាស ប៉ុន្តែទោះបីជាយ៉ាងណាក៏ពួកគេអាចឈ្នះទៅលើក្រុមសិង្ហបុរី ដើម្បីឈ្នះបានមេដាយ។
 
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ឥណ្តូនេស៊ីគឺជាប្រទេសមួយដែលមានប្រជាជនប្រមាណជាង ២លាននាក់ដែលលេងកីឡាការ៉ាតេដូនេះ។ សូមបញ្ជាក់ថា កីឡាករ កាក់ សីលាបញ្ញា និងកីឡាករ ទេព ស្ទីវយុទ្ធថាណា បានមេដាយប្រាក់មួយគ្រឿងដូចគ្នា ខណៈដែលកីឡាករ ឆេង ច័ន្ទដារ៉ារតនៈ, កីឡាករ ហេ សូផាន់ណារ៉ូ, កីឡាករ គីម សុវណ្ណរ៉ា និងកីឡាករ ឆើន ឆេងលីម ដណ្តើមបានមេដាយសំរិទ្ធម្នាក់មួយគ្រឿង ៕
អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត