ក្ដៅៗ៖ បឹងកេត ប្រកាសចែកផ្លូវជាមួយគ្រូអូស្ត្រាលីលោក John McGlynn ហើយ!

នូ មករា May 8, 2017


ភ្នំពេញ៖ នៅមុននេះបន្ដិច! ក្លឹបបឹងកេតអែហ្វស៊ី បានប្រកាសចែកផ្លូវជាមួយគ្រូបង្វឹកសញ្ជាតិអូស្រ្ដាលីលោក John McGlynn ជាផ្លូវការហើយ បន្ទាប់ពីមានការព្រមព្រៀងគ្នារវាងភាគី ប៉ុន្ដែក្លឹបមិនបានបញ្ជាក់ពីមូលហេតុជុំវិញការចែកផ្លូវគ្នាជាលើកទី២ នេះឡើយ ។
យោងតាមសេចក្ដីថ្លែងរបស់របស់ក្លឹបជើងឯក ២ជំនាន់នេះ បានបញ្ជាក់ថា «ក្លឹបបឹងកេតសូមប្រកាសពីការចែកផ្លូវគ្នាជាមួយលោកគ្រូ John McGlynn ដោយមានការព្រមព្រៀងគ្នាទាំងសងខាង ។ គ្រប់ៗគ្នានៅក្លិបបឹងកេតសូមអរគុណដល់ John ក្នុងការរួមចំណែកបំពេញកិច្ចការងារជាមួយក្លឹបរយះពេលកន្លងមកនិ ងជូនពរឲ្យ John ទទួលបានជោគជ័យនាពេលខាងមុខ» ។ បន្ថែមលើសេចក្ដីថ្លែងការណ៍ខាងលើ ក្លឹបបានប្រកាសតែងតាំងលោកគ្រូជំនួយ ហៅ សុជាតិ ឡើងមកដឹកនាំក្រុមបឹងកេតបណ្ដោះអាសន្ន ហើយក្លឹបសុំមិនធ្វើកាអថាធិប្បាយណាមួយបន្ថែមពីនេះឡើយ រហូតដល់ការតែងតាំងគ្រូបង្គោលថ្មីត្រូវបានធ្វើឡើងសិន ។

នេះបើតាមការបញ្ជាក់បន្ថែមរបស់ក្លឹប ។ លោក John ធ្លាប់បានដឹកនាំបឹងកេតម្ដងមកហើយ កាលពីដើមរដូវកាលឆ្នាំ២០១៤-២០១៥ ។ បន្ទាប់មកលោកបានចែកផ្លូវជាមួយបឹងកេត ខណៈក្លឹបតែងតាំងលោក ប្រាក់ សុវណ្ណារ៉ា ដឹកនាំបន្ដ រហូតដល់លោក ប្រាក់ សុវណ្ណារ៉ា ចែកផ្លូវជាមួយបឹងកេតមុនរដូវកាលឆ្នាំ២០១៧នេះ ទើបលោក John វិលមកដឹកនាំជាថ្មី មុននឹងប្រកាសចែកផ្លូវគ្នាជាលើកទី២ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ ។
គួរបញ្ជាក់ថា មុនចែកផ្លូវគ្នាលើកនេះ លោក John បានដឹកនាំក្រុមបឹងកេត ប្រកួតលីគកំពូលកម្ពុជាចំនួន ១០សប្ដាហ៍មកហើយ ដោយក្រុមកំពុងឈរលេខ៣ ក្នុងតារាងពិន្ទុបណ្ដោះអាសន្ន និងមាន ២០ពិន្ទុ បន្ទាប់ពីឆ្លងកាត់ការប្រកួត ១០លើកឈ្នះ៦ ស្មើ២ និងចាញ់២ ។ ប៉ុន្ដែក្រោមការដឹកនាំរបស់លោក គឺធ្វើមិនបានល្អក្នុងការប្រកួតពានរង្វាន់ AFC Cup 2017 វគ្គចែកពូលនោះទេ ដោយធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូលF កាលពីពេលថ្មីៗកន្លងទៅ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត