លីគកំពូលកម្ពុជា៖ ក្រុមខ្លាំងប៉ះគ្នាល្ងាចនេះ ច្បាស់ជាកក្រើកស្ដាតចាស់ និងស្វាយរៀង

នូ មករា May 6, 2017


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា ឈានដល់សប្ដាហ៍ទី១០ នាល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧នេះ ដោយមាន ៣គូ ខណៈក្រុមជើងខ្លាំងលំដាប់កំពូលតារាង ៤ក្រុមត្រូវប៉ះគ្នា ត្រៀមធ្វើឲ្យកក្រើកកីឡដ្ឋានស្ដាតចាស់ និងកីឡដ្ឋានខេត្តស្វាយរៀង ។ ចំពោះកីឡដ្ឋានទ្វារកីឡដ្ឋាស្ដាតចាស់ នឹងបើកទ្វារទទួលក្រុមភ្នំពេញក្រោន ពីសំណាក់ក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ ។

ការប្រកួតនេះ ត្រូវបានគេចាត់ទុកជាគូឯកប្រចាំសប្ដាហ៍ ដោយសារការទាមទា ៣ពិន្ទុមកពីពង្រឹកកៅអី Top-4(៤ក្រុមចុងក្រោយ)រៀងៗខ្លួន ស្របពេលក្រុមទាំងពីរឈរលេខរៀងទី២ និងទី៣ ដោយខុសត្រូវគ្នា ១ពិន្ទុប៉ុណ្ណោះ ។ សម្រាប់ក្រសួងការពារជាតិ គឺឈរលេខរៀងទី២ និងមាន ១៨ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៩ប្រកួតឈ្នះ៥ ស្មើ៣ និងចាញ់១ ខណៈក្រុមភ្នំពេញក្រោនបញ្ចប់ការប្រកួត ៩លើកដូចគ្នា ឈ្នះ៥ ស្មើ២ និងចាញ់២ មាន ១៧ពិន្ទុឈរលេខរៀងទី៣ ។ ប៉ុន្ដែពិន្ទុរបស់ក្រុមទាំងពីរ អាចនឹងគ្មានឱកាសការពារណែងរបស់ខ្លួននេះបានឡើយ ប្រសិនបើការប្រកួតល្ងាចនេះបរាជ័យនោះ ដោយសារគូប្រជែងជាច្រើនកំពុងមានពិន្ទុប្រកៀតប្រកិតគ្នា ។

ដោយឡែកក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀងវិញ ត្រូវបើកទ្វារកីឡដ្ឋានខេត្តទទួលក្រុមណាហ្គាវើល ។ ការប្រកួតនេះ ក៏ជាគូពិសេស ដែលអ្នកគាំទ្រកំពុងទន្ទឹងរង់ចាំទស្សនាផងដែរ ដោយពួកគេភាគច្រើនចង់ដឹងថា តើណាហ្គាវើល អាចបំបែកកំណត់ត្រាមិនស្គាល់ចាញ់របស់ព្រះខ័នរាជស្វាយរៀង នាជើងទី១ ក្នុងរដូវកាលថ្មីនេះបាន ឬក៏យ៉ាងណា ។ ជាបណ្ដោះអាសន្នក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាងបណ្ដោះអាសន្ន និងមាន ២១ពិន្ទុជាមួយលទ្ធផល ៩ប្រកួតឈ្នះ៦ និងស្មើ៣ មិនស្គាល់ចាញ់ ។ ដោយឡែកក្រុមណាហ្គាវើល កំពុងឈរចំណាត់ថ្នាក់លេខ៥ និងមាន ១៥ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៩ប្រកួតដូចគ្នា ឈ្នះ៤ ស្មើ៣ និងចាញ់៣ ហើយការប្រកួតនេះ ណាហ្គាវើល ក៏ត្រូវការ ៣ពិន្ទុដាច់ខាត ដើម្បីប្រជែងកៅអី Top-4 ជាមួយក្រុមលំដាប់កំពូលតារាង រួមមានស្វាយរៀង, ការពារជាតិ, ភ្នំពេញក្រោន និងបឹងកេត ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត