ទោះឈ្នះមេដាយមាសប៉េតង់ពិភពលោក ប៉ុន្តែអ៊ុក ស្រីមុំ បែរសង្ឃឹមតិចនៅសុីហ្គេមឆ្នាំនេះ

នូ មករា May 4, 2017


ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ម្ចាស់មេដាយមាសកីឡាប៉េតង់ពិភពលោក ឆ្នាំ២០១៧ អ្នកស្រី អ៊ុក ស្រីមុំ បានបង្ហាញក្ដីបារម្មណ៍ក្នុងការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី នាខែសីហា ខាងមុខនេះ ជាទីដែលអ្នកស្រីត្រូវប្រជែងលើវិញ្ញាសាវាយគូ ខណៈដែលមេដាយពិភពលោកដែលអ្នកស្រីទើបតែទទួលបានគឺជាជ័យជម្នះក្នុងវិញ្ញាសាឯកត្តជន។
គួររំលឹកថា ក្នុងការប្រកួត ២លើកចុងក្រោយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមកីឡាការិនី អ៊ុក ស្រីមុំ ដណ្ដើមបានមេដាយរហូតលើវិញ្ញាសាវាយគូ តែពុំធ្លាប់ឈ្នះបានមេដាយមាសឡើយ ដែលក្នុងនោះស៊ីហ្គេម ឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា កីឡាការិនី អ៊ុក ស្រីមុំ ចាប់គូជាមួយកីឡាករ ឌុច សោភ័ណ្ឌ ឈ្នះមេដាយប្រាក់ ក្រោយប្រកួតចាញ់ក្រុមកីឡាប៉េតង់ថៃ ។ ចំណែកស៊ីហ្គេម ឆ្នាំ២០១៥ នៅសិង្ហបុរី កីឡាការិនី អ៊ុក ស្រីមុំ ចាប់គូជាមួយអតីតម្ចាស់មេដាយមាសពិភពលោកអ្នកស្រី កែ ឡេង ប៉ុន្តែប្រកួតចាញ់ក្រុមថៃដដែល នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងដណ្ដើមបានត្រឹមមេដាយសំរឹទ្ធប៉ុណ្ណោះ ។
ថ្លែងក្នុងពិធីដំឡើងឋានន្ដរស័ក្ដិពីអនុសេនីយ៍ឯក ទៅជាវរសេនីយ៍ត្រីកាលពីពេលថ្មីៗកន្លងទៅ អ្នកស្រី អ៊ុក ស្រីមុំ ឲ្យដឹងថា ចំពោះការប្រកួតកីឡាស៊ីហ្គេមឆ្នាំនេះ គឺខុសពីការប្រកួតជើងឯកពិភពលោកកាលពីថ្ងៃមុន ដោយស៊ីហ្គេមខ្លួនត្រូវប្រកួតលើវិញ្ញាសាវាយគូ រីឯការដណ្ដើមបានមេដាយមាសពិភពលោកថ្ងៃមុន គឺលើវិញ្ញាសាវាយឯកត្តជននារី ។ ដូច្នេះវាមានភាពខុសគ្នាច្រើនរវាងវិញ្ញាសាទាំងពីរនេះ ហើយឱកាសស្វែងរកមេដាយ ក៏អាចនឹងពិបាកដែរ ។ ប៉ុន្ដែអ្នកស្រីបានប្ដេជ្ញាចិត្តថា នឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីមុខមាត់ប្រទេសជាតិ ៕
អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត