ឃីម ឌីម៉ា និង ឌុម កែវដា ប៉ះអ្នកប្រដាល់ថៃក្នុងព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់គោជល់សប្តាហ៍នេះ

នូ មករា May 4, 2017


ភ្នំពោះ៖ ចំពោះការប្រកួតដណ្ដើមខ្សែក្រវាត់គោជល់រជ្ជកាលទី៧ នាសប្តាហ៍នេះ កីឡាករកម្ពុជា ២រូបគឺ ឌុម កែវដា មកពីក្លិបម្កុដរាជសីហ៍ដែលមានប្រវត្តិប្រកួតចំនួន ៣២ដងឈ្នះ ២៦ដង ចាញ់ ៦ដង និងវាយគូប្រកួតឲ្យសន្លប់បាន ១២ដងនោះត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ Tamroutlek Tydet Lo-Ngin ដែលមានប្រវត្តិប្រកួតចំនួន ៨១ដង ឈ្នះ ៦៧ដង ចាញ់ ១១ដងស្មើពិន្ទុ ៣ដង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់បាន ១០ដង ។ សូមបញ្ជាក់ថា ២ប្រកួតក្នុងព្រឹត្តិការណ៍នេះកែវដា បានឈ្នះ ១ ប្រកួត និងចាញ់ ១ ប្រកួត ។ ចំពោះ Tamroutlek Tydet Lo-Ngin វិញ ២ប្រកួតរបស់គេគឺចាញ់ទាំង ២ ប្រកួតតែម្តង ។ សម្រាប់ជំនួបរវាងអ្នកទាំង២នេះមិនដឹងថានរណាជួបសំណាងល្អនោះឡើយ ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរនាគខ្មៅឃីម ឌីម៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យត្រូវជួបជាមួយអ្នកប្រដាល់ថៃ Phikun Ngern Sor Phanisa ។ ឃីម ឌីម៉ា ដែលឈ្នះបាន ២ប្រកួតក្នុងព្រឹត្តិការណ៍នេះមានប្រវត្តិប្រកួតចំនួន ៦៧ដង ឈ្នះ ៥៨ដង ចាញ់ ៦ដងស្មើពិន្ទុ ៣ដង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់បាន ២០ដង ។ ចំពោះ Phikun Ngern Sor Phanisa វិញនោះ២ប្រកួតរបស់គេចាញ់ទាំង ២ ប្រកួត ហើយមានប្រវត្តិឈ្នះ ៦០ដង ចាញ់ ១៥ដង ស្មើពិន្ទុ ២ដង និងវាយគូប្រកួតឲ្យសន្លប់បាន ៥ដង ។

គួរបញ្ជាក់ថា មជ្ឈដ្ឋានអ្នកនិយមកីឡាប្រដាល់គុនខ្មែរ បានបង្ហាញការជឿជាក់ថានាគខ្មៅឌីម៉ាដែលមានប្រភពមកពីខេត្តបន្ទាយមានជ័យនឹងឈ្នះក្នុងការប្រកួតនេះទៀតមិនខានឡើយ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត