U-15កម្ពុជាប្រមូលផ្ដុំចុងសប្ដាហ៍នេះ ត្រៀមប្រកួតពាន AFF U-15 នៅថៃ ខណៈភ្នំពេញក្រោនជាប់ ៥ រូប

នូ មករា May 4, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់យុវជនជម្រើសជាតិក្រោមអាយុ ១៥ឆ្នាំកម្ពុជា(U-15) គ្រោងនឹងចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់នាចុងសប្ដាហ៍នេះហើយ នៅមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ដើម្បីត្រៀមខ្លួនចូលរួមប្រកួតពានរង្វាន់យុវជនជើងឯកអាស៊ីអាគ្នេយ៍ AFF U-15 Championships ដែលនឹងធ្វើឡើងលើទឹកដីប្រទេសថៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ។ នេះបើយោងតាមការជូនដំណឹងរបស់ក្លឹបភ្នំពេញក្រោន ។
 
ជាមួយគ្នានេះដែរ ក្លឹបភ្នំពេញក្រោន បានជូនដំណឹងលើទំព័រ Facebook ខ្លួនថា ការប្រមូលផ្ដុំនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានកោះហៅថ្នាលយុវជនខ្លួន ៥រូបទៅចូលរួមផងដែរ រួមមានកីឡាករ រឿន ដេវីត, ចឹម ណាវីន, កែ ណាខា, ប្រុស វុត្ថា និង រស់ ដារ៉ាពេជ្រ ដែលពួកគេនឹងចេញដំណើរទៅចូលរួមជាមួយក្រុមសាលាបាល់ទាត់ជាតិ នៅបាទីនាចុងសប្ដាហ៍នេះ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ AFF U-15 Championships ដែលរៀបចំក្នុងខែកក្កដា ក៏ដូចជាពានរង្វាន់ AFC U-16 Championships នាអំឡុងខែកញ្ញា ខាងមុខនេះផងដែរ ។
គួរបញ្ជាក់ថា ចំពោះបេសកកម្មចូលរួមប្រកួតពានរង្វាន់ 2017 AFF U-15 Championships របស់ក្រុម U-15កម្ពុជា គឺស្ថិតក្នុងពូលB ជាមួយក្រុមយុវជន U-15វៀតណាម, ម៉ាឡេស៊ី, ហ្វីលីពីន, ប្រ៊ុយណេ និងទីម័រខាងកើត ។ សម្រាប់ថ្ងៃបើកឆាក គឺក្រុម U-15កម្ពុជា ត្រូវប៉ះក្រុម U-15វៀតណាម នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ ៕ អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត