អ្នកប្រដាល់ប៉ាគីស្ថាន សុំសាកល្បងកណ្ដាប់ដៃជាមួយឡុង សុវណ្ណឌឿននៅសង្វៀន CNC

នូ មករា May 4, 2017


ភ្នំពេញ៖ នៅលើសង្វៀន CNC នាយប់ថ្ងៃទី៦ ខែឧសភា ខាងមុខនេះអ្នកប្រដាល់ជនជាតិប៉ាគីស្ថានដែលបានចំណាយពេលវេលាហ្វឹកហាត់នៅប្រទេសថៃ បានសុំសាកកម្លាំងជាមួយអ្នកប្រដាល់កម្ពុជាឡុង សុវណ្ណឌឿន មកពីក្លិបសាលវ័ន្ដកីឡា ។ សុវណ្ណឌឿនគឺជាអ្នកប្រដាល់មួយរូបដែលគេចាត់ទុកថាជាគ្រាប់ពេជ្ររបស់ CNC ដោយមានប្រវត្តិប្រកួតចំនួន ៦២ដង ឈ្នះ ៤៣ដង ចាញ់ ១២ដង ស្មើពិន្ទុ ៧ដង និងវាយគូប្រកួតឲ្យសន្លប់បាន ២២ដង ហើយអ្វីដែលគួរកោតសរសើរនោះគឺរូបគេជាអ្នកប្រដាល់ដែលប្រកួតរកលុយដើម្បីសិក្សាផងដែរ ។

ចំពោះអ្នកប្រដាល់ប៉ាគីស្ថានវិញមានឈ្មោះថា Bok Jone MTK គេគឺជាអ្នកប្រដាល់ដែលកំពុងតែហ្វឹកហាត់នៅប្រទេសថៃ និងមានប្រវត្តិប្រកួតចំនួន ៣៥ដង ឈ្នះ ៣០ដង ចាញ់ ៥ដង និងវាយគូប្រកួតឲ្យសន្លប់បាន ១០ដង ។ ដូច្នេះប្រវត្តិប្រកួតរបស់ពួកគេទាំងពីរសុទ្ធតែមិនអន់ដូចគ្នា ហើយមិនដឹងថានរណាដែលអាចដណ្ដើមបានជ័យជម្នះនោះឡើយ ។ គួរបញ្ជាក់ថា នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ប៉ាគីស្ថានរូបនេះមកប្រកួតនៅស្រុកខ្មែរ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត