ពានសម្តេចតេជោ ហ៊ុន សែន៖ ៣ក្រុមមានកៅអីដំណាក់កាលទី៤ ដោយមិនបាច់ប្រកួត!

នូ មករា May 2, 2017


ភ្នំពេញ៖ ខេត្តស្ទឹងត្រែង, ឧត្តរមានជ័យ និងក្រុមជើងឯកលីគលំដាប់ទី២ ឆ្នាំ២០១៦ គិរីវង់សុខសែនជ័យ សុទ្ធតែទទួលបានកៅអីដំណាក់កាលទី៤ នៃពានរង្វាន់ Hun Sen Cup លើកទី១១ រៀងៗខ្លួន បន្ទាប់ពីគូប្រកួតរបស់ខ្លួនបោះបង់ការប្រកួត និងចាប់ឆ្នោតចំគូសំណាង ខណៈកាលប្រកួតដំណាក់កាលទី៣ នឹងធ្វើឡើងចាប់ពីថ្ងៃទី០៣ ស្អែកនេះ រហូតដល់ថ្ងៃទី២៤ ខែឧសភាខាងមុខ ។
 
 បើយោងតាមការឲ្យដឹងពីមន្ដ្រីរៀបចំការប្រកួតខេត្តស្ទឹងត្រែង ត្រូវជួបខេត្តកំពង់ស្ពឺ ខណៈខេត្តឧត្តរមានជ័យ ត្រូវជួបក្រុមកំពង់ផែស្វយ័តខេត្តព្រះសីហនុ ប៉ុន្ដែដោយសារគូប្រជែងរបស់ខ្លួនទាំងពីរ ប្រកាសដកខ្លួនមុនការប្រកួត ធ្វើឲ្យខេត្តស្ទឹងត្រែង និងខេត្តឧត្តរមានជ័យទទួលបានកៅអីដំណាក់កាលទី៤ ដោយមិនបាច់ប្រកួត ។ រីឯក្រុមគិរីវង់វិញ គឺចាប់ឆ្នោតចំប្រអប់សំណាង ដែលគ្មានគូប្រកួត ដូច្នេះគិរីវង់ ក៏ត្រូវឡើងវគ្គបន្ដផងដែរ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត