លីគកំពូលកម្ពុជា៖ ម្ចាស់ផ្ទះភ្នំពេញក្រោន លត់ក្រុមភ្ញៀវបឹងកេតយ៉ាងចាស់ដៃ ៤-០ ល្ងាចមិញ

នូ មករា April 29, 2017


ភ្នំពេញ៖ ជើងឯក ៦សម័យកាលនៃលីគកំពូលកម្ពុជាភ្នំពេញក្រោន បាននាំមកនូវភាពរីករាយយ៉ាងខ្លាំងដល់អ្នកគាំទ្ររបស់ខ្លួនបន្ទាប់ពីបានលត់ក្រុមភ្ញៀវបឹងកេតអែហ្វសុីយ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០ នៅលើទីលាននៃកីឡដ្ឋាន RSN នាល្ងាចថ្ងៃទី២៩ ខែមេសានេះ ។

គ្រាប់បាល់ទាំងនេះរកបានដោយកីឡាករកែវ សុខង៉ន (២គ្រាប់) កីឡាករកែវ សុខផេង ១គ្រាប់ និងកីឡាករប្រាក់ ធីវ៉ា ១គ្រាប់ ។ ជំនួបដ៏ធំរបស់ក្រុមខ្លាំងទាំងពីរដែលត្រូវបានក្រុមអ្នកគាំទ្រចាត់ទុកថាជា El Classico នៅកម្ពុជានេះ បានប្រព្រឹត្តិទៅក្រោមសម្រែកហ៊ោកញ្ជ្រៀវរបស់ទស្សនិកជនជិត ៣ពាន់នាក់ ខណៈដែលក្នុងជំនួបកន្លងមកក្រុមបឹងកេតក្តោបក្តាប់កំណត់ត្រាឈ្នះបានច្រើនជាងគូប្រកួតរបស់ខ្លួន ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត