ព្រឹកមិញនេះថវិកាចំនួន ១មឺុនដុល្លារត្រូវបានប្រគល់ដល់ដៃមន្ទីពេទ្យគន្ធបុប្ផាហើយ

នូ មករា April 29, 2017


ភ្នំពេញ៖ ព្រឹកមិញនេះថវិកាចំនួន ១ម៉ឺនដុល្លារត្រូវបានប្រគល់ដល់ដៃមន្ទីពេទ្យគន្ធបុប្ផាហើយ ដោយនេះគឺជាឆ្នាំទី៦ហើយដែលគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជាបាននាំយកថវិកាដែលរកបានពីការចុះឈ្មោះចូលរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ ជូនដល់មន្ទីពេទ្យគន្ធាបុប្ផា ខណៈដែល២ឆ្នាំចុងក្រោយនេះ ពោលគឺកាលពីឆ្នាំ២០១៥ ទទួលបាន ៥ពាន់ដុល្លារ និងឆ្នាំ២០១៦ ទទួលបាន ៥ពាន់ដុល្លារដូច្នេះសរុបមានចំនួន ១ម៉ឺនដុល្លារអាមេរិក ។
]
កាលពីព្រឹកមិញនេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិកានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោកវ៉ាត់ ចំរើន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមថោង ខុន ប្រធាន NOCC បាននាំយកថវិកាចំនួន ១ម៉ឺនដុល្លារនេះប្រគល់ជូនដល់ដៃមន្ទីរពេទ្យគន្ធាបុប្ផារួចរាល់ហើយ ។ ឯកឧត្តមវ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍ប្រកួតរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងនេះ គឺយើងទទួលបានជោគជ័យ ៦ឆ្នាំមកហើយដោយថវិកាដែលភ្ញៀវជាតិ និងអន្តរជាតិ បានចូលរួមបង់សិទ្ធិប្រកួតនោះសុទ្ធសឹងតែបានប្រគល់ជូនដល់មន្ទីរពេទ្យគន្ធាបុប្ផាទាំងអស់។» សម្រាប់ឆ្នាំ ២០១៧នេះ NOCC ក៏ត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍នេះម្ដងទៀតដែរពោលគឺនាខែមិថុនាខាងមុខនេះ ដោយរំពឹងថានឹងទទួលបានថវិកាចុះឈ្មោះច្រើនជាងឆ្នាំ២០១៥ និងឆ្នាំ២០១៦ កន្លងមកដើម្បីជូយដល់មន្ទីពេទ្យគន្ធបុប្ផា ។
លោកបានបន្ថែមថា៖ «NOCC គ្រោងបង្កើតឲ្យមានព្រឹត្តិការណ៍កីឡាបែបមនុស្សធម៌នេះឲ្យកាន់តែច្រើនថែមទៀតនៅឆ្នាំក្រោយៗដើម្បីចូលរួមចំណែកជួយដល់សង្គម និងបរិស្ថានជាពិសេសជួយដល់កុមារក្រីក្រនៅជនបទតាមរយៈការផ្តល់ថវិកាមនុស្សធម៌ដល់អង្គការនានា និងមន្ទីរពេទ្យកុមារជាដើម ។ គួររំលឹកផងដែរថា កាលពីដើមខែមេសាកន្លងទៅថ្មីៗនេះ NOCC បានប្រគល់ថវិកាបរិច្ចាគចំនួន ១៣៥.៤០០ដុល្លារដល់អង្គការមនុស្សធម៌ចំនួន ៨ ដែលថវិកាទាំងនោះទទួលបានពីការចូលរួមចុះឈ្មោះក្នុងព្រឹត្តិការណ៍ប្រកួតរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរនាឆ្នាំ២០១៦ ៕
អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត