លោក ជា ច័ន្ទបរិបូរណ៍៖ កីឡា E-Sports កម្ពុជាឈរក្នុងលំដាប់ខ្ពស់ជាងគេនៅតំបន់អាស៊ាន!

នូ មករា April 28, 2017


ភ្នំពេញ៖ លោកជា ច័ន្ទបរិបូរណ៍អនុប្រធានទី១ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានមានប្រសាសន៍ថា ក្នុងឋានៈដែលកម្ពុជាបានទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះបង្កើត E-Sports អាស៊ាន គឺដោយសារតែសហព័ន្ធកីឡា E-Sports អន្តរជាតិបានឃើញសក្តានុពលកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports) មានកម្រិតខ្ពស់ក្នុងតំបន់ និងមានចំណាត់ថ្នាក់ល្អក្នុងកម្រិតពិភពលោកនាពេលកន្លងមកនេះ។

លោកបានមានប្រសាសន៍បែបនេះថា E-Sports កម្ពុជាមានលំដាប់ល្អខ្ពស់ជាងគេក្នុងតំបន់អាស៊ានយើងនេះ ប៉ុន្តែប្រទេសឡាវ ប្រ៊ុយណេ និងមីយ៉ាន់ម៉ា នៅមិនទាន់បង្កើតសហព័ន្ធ E-Sports នៅឡើយទេ។ ហេតុនេះ កម្ពុជានឹងត្រូវផ្តួចផ្តើមឲ្យខ្លាំងជាងគេ យើងខ្លាំងជាងគេលំដាប់លេខ ១ ក្នុងអាស៊ាន លេខ ២ ក្នុងអាស៊ី និងលេខ ៤ ក្នុងពិភពលោក ហើយការប្រឹងប្រែងរបស់យើង គឺដើម្បីសម្រេចគោលដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដែលយើងនឹងឈ្នះបានមេដាយច្រើននាំមុខគេ។

ជាមួយនឹងកិត្តិយសដ៏ធំធេងនេះ ក្រុមប្រឹក្សាកីឡាអាស៊ី (OCA) បានប្រកាសដាក់បញ្ចូលកីឡាអេឡិចត្រូនិកទៅក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី (Asian Games) នាឆ្នាំ២០២២ ខណៈប្រទេសចិនទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ហើយ OCA ក៏បានប្រកាសជាផ្លូវការពីការចាប់ដៃគ្នាជាមួយក្រុមហ៊ុន Alisports ក្នុងការកំណត់ដាក់ E-Sports ទៅក្នុងកីឡាទ្វីបអាស៊ី ដែលប្រព្រឹត្តទៅនៅទីក្រុង Hangzhou ផងដែរ ។ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានឱ្យដឹងថា៖ «កីឡាដែលទទួលបានលទ្ធផលល្អនោះគឺសហព័ន្ធជាតិនីមួយៗផ្ទាល់នេះឯងត្រូវប្រឹងប្រែង និងស្វែងរកឱកាសឬទំនាក់ទំនងជាមួយអន្តរជាតិដើម្បីឈានទៅរកភាពខ្លាំងបាន ហើយអូឡាំពិកកម្ពុជានឹងគាំទ្រ និងជួយតម្រង់ទិសឲ្យដើរលើផ្លូវអភិវឌ្ឍន៍»៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត