មិត្តភាព៖ U-16 ភ្នំពេញក្រោន បើកទ្វាទទួល U-17បាទីចុងសប្ដាហ៍នេះ

នូ មករា April 28, 2017


ភ្នំពេញ៖ ក្រុមយុវជនក្រោមអាយុ ១៦ឆ្នាំនៃក្លឹបភ្នំពេញក្រោននឹងត្រូវបើកទ្វាកីឡដ្ឋាន RSN ទទួលក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីក្រោមអាយុ ១៧ឆ្នាំ នៅក្នុងជំនួបមិត្តភាពកម្ដៅសាច់ដុំ នាវេលាម៉ោង ៨៖៣០នាទីព្រឹកថ្ងៃទី៣០ ខែមេសាចុងសប្ដាហ៍នេះ ខណៈដែលក្រុមទាំងពីរសុទ្ធតែដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុនរៀងៗខ្លួន ក្នុងនោះលោក Jun Hirabayashi ជាគ្រូបង្វឹកក្រុមម្ចាស់ផ្ទះ U-16ភ្នំពេញក្រោន ខណៈក្រុម U-17បាទី ដឹកនាំដោយលោក Inoue Kazunori ។
នេះគឺជាការប្រកួតមិត្តភាព និងស្រង់បច្ចេកទេសគ្នាទៅវិញទៅមក ពិសេសគឺក្រុមយុវជន U-17បាទី ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចាត់ទុកជាក្រុមជម្រើសជាតិ U-17 ស្ទើរតែ ៩០% នោះ ត្រូវពង្រឹងសមត្ថភាព ដើម្បីត្រៀមចូលរួមការប្រកួតពានរង្វាន់យុវជនប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF U-18 Championship 2017 នាខែកញ្ញាខាងមុខផងដែរ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត