NOCC ផ្ដល់ឱកាសឱ្យសហព័ន្ធកីឡា វ៉ូសូម្ដងទៀតដើម្បីកែបញ្ហាមុនកម្ពុជាធ្វើម្ចាស់ផ្ទះសុីហ្គេម

នូ មករា April 27, 2017


ភ្នំពេញ៖ ក្រោយពីឯកឧត្តមថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សម្រេចព្យួរសមាជិកភាពរបស់សហព័ន្ធវូស៊ូនេះ កាលពីខែមិនាកន្លងទៅជា បណ្ដោះអាសន្នដោយសារសហព័ន្ធមួយនេះមិនមានសកម្មភាព និងមិនព្រមរៀបចំមហាសន្និបាទជ្រើសតាំងគណៈកម្មការប្រតិបត្តិសម្រាប់អាណត្តិថ្មីនោះរួចមក នាពេលនេះ ថ្នាក់ដឹកនាំ NOCC បានសម្រេចផ្ដល់ឱកាសម្ដងទៀតឲ្យសហព័ន្ធនេះធ្វើការកែទម្រង់ឡើងវិញ។

កាលពីថ្ងៃទី២៦ ខែមេសាកន្លងទៅថ្មីៗនេះ អគ្គលេខាធិកានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកវ៉ាត់ ចំរើនបានកោះហៅលោកអគ្គលេខាធិការសហព័ន្ធវូស៊ូលោក ម៉ៅ ចន្ថាវុធ រួមជាមួយគ្រូបង្វឹក និងតំណាងក្លិប សមាគមមកប្រជុំរកដំណោះស្រាយបញ្ហា ដោយលោកបានប្រាប់ឲ្យ សហព័ន្ធនេះរៀបចំយន្តការបន្ទាន់មួយដើម្បីឲ្យសហព័ន្ធនៅមានដំណើរការជាប្រក្រតី ។

ជំហានបន្ទាប់គឺត្រូវរៀបចំសមាសភាពដឹកនាំថ្មីឲ្យមានការឯកភាពគ្នាដើម្បីឈានទៅរៀបចំមហាសន្និបាតឲ្យបានឆាប់បំផុត ។ ជាការឆ្លើយតប ខាងសហព័ន្ធកីឡាវ៉ូស៊ូ បានសន្យាចំពោះ NOCC ដោយយល់ព្រមកំណែទម្រង់ស៊ីជម្រៅចំពោះសហព័ន្ធខ្លួនឯង។ មួយទៀតនោះគឺត្រូវរួបរួម និងសហការគ្នាឡើងវិញដើម្បីធ្វើឲ្យសហព័ន្ធមួយនេះមានការរីកចម្រើនដោយមិនប្រកាន់បក្សពួក មិនចាប់កំហុសគ្នានាពេលកន្លងមកឡើងវិញឡើយចាប់ពីពេលនេះតទៅ។

លោកវ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ «ក្នុងកំណែទម្រង់លើកទី១នេះដែរ គណៈកម្មាធិការជាតិអូឡាំពិកនៅចាំមើលថាតើមានការកែប្រែឬអភិវឌ្ឍន៍បច្ចេកទេស និងបង្កើនសមត្ថភាពកីឡាករ កីឡាការិនីបានដោយរលូននោះនឹងបន្តឲ្យសហព័ន្ធមួយនេះនៅតែដំណើរការដដែល។ ប៉ុន្តែបើដំណាក់ការទី១នេះនៅតែមានបញ្ហាផ្ទៃក្នុង និងមានភាពរកាំរកូសដដែលនោះ ខាងគណៈកម្មាធិការជាតិអូឡាំពិកនឹងប្រជុំដើម្បីកំណែទម្រង់លើកទី២ទៀត។ គួររំលឹកផងដែរថា ដោយសារតែការបែកបាក់គ្មានក្បាលម៉ាស៊ីនដឹកនាំនោះ ទើបនៅថ្ងៃទី៦ ខែមីនាកន្លងមកគ្រូបង្វឹក ក៏ដូចជាក្លឹប និងសមាគម ដែលស្ថិតក្រោមចំណុះសហព័ន្ធបានធ្វើលិខិតមួយផ្ញើមកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដើម្បីសុំកិច្ចអន្តរាគមន៍តែម្តង ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត