Run & Ride ព្រឹត្តិការណ៍រត់ប្រណាំង និងជិះកង់ដើម្បីសប្បុរសធម៌នៅកម្ពុជានឹងធ្វើឡើងចុងសប្តាហ៍នេះ

នូ មករា April 27, 2017


ភ្នំពេញ៖ ក្រុមហ៊ុនខ្មែរប៊ែវើរីជីស នឹងរៀបចំព្រឹត្តិការណ៍ Run & Ride សប្បុរសធម៌ដើម្បីកម្ពុជានាចុងខែនេះ ដោយកម្មវិធីនេះនឹងដំណើរការរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមេសានេះ ដែលជាកម្មវិធីជិះកង់រកថវិកាទៅបរិច្ចាគសម្រាប់ការជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀនតាមខេត្តដែលខ្វះខាត។

គ្រូបង្វឹកកីឡាប្រណាំងកង់ជម្រើសជាតិកម្ពុជា លោក អេង លីន បានឱ្យដឹងថា ព្រឹត្តិការណ៍នេះមិនត្រឹមតែប្រណាំងកង់សប្បាយហើយនោះទេ គឺយើងបានចូលរួមធ្វើការងារសង្គមដ៏ល្អមួយ គឺចូលរួមរៃអង្គាសថវិកាជួយទៅដល់សាលារៀនបាក់បែកខូចខាតដែលត្រូវការជំនួយពីយើង»។

លោករំពឹងថា កម្មវិធី Run & Ride នេះនឹងទាក់ទាញចំណាប់អារម្មណ៍មហាជនបានច្រើន ជាពិសេសក្លឹបអ្នកជិះកង់ផ្សេងៗ ព្រោះអ្នកជិះកង់ជាច្រើននឹងមកជួបគ្នាសាកល្បងសមត្ថភាព។ លោកបានរំលឹកថា កាលពីខែធ្នូ ឆ្នាំ២០១៦កន្លងទៅ មានព្រឹត្តិការប្រណាំងកង់ «ជិះកង់ដើម្បីកុមារ» នៅខេត្តសៀមរាប ដែលបានទាក់ទាញអ្នកចូលរួមបានជាច្រើនរយនាក់ ហើយកម្មវិធីនោះក៏ត្រូវបានឧបត្ថម្ភធំដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នេះផងដែរ។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះចែកចេញជាពីរវិញ្ញាសាកីឡា គឺប្រណាំងកង់ចម្ងាយ ១០០គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៦A ពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តកំពង់ចាមនៅថ្ងៃសៅរ៍ ទី២៩ ខែមេសា និងរត់ពាក់កណ្ដាលម៉ារ៉ាតុងក្នុងទីក្រុងភ្នំពេញ នៅថ្ងៃអាទិត្យ ទី៣០ ខែមេសា។ វិញ្ញាសាទាំងពីរនឹងចេញដំណើរពីមុខសាលមហោស្រពកោះពេជ្រ ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត