ទីប្រឹក្សាក្រសួងអប់រំ៖ ការអត់ធ្មត់ គឺជាកម្មវត្ថុរបស់កីឡា!

នូ មករា April 27, 2017


ភ្នំពេញ៖ ឯកឧត្តម ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការលេងកីឡាតែងមានឈ្នះ-ចាញ់ ប៉ុន្តែការអត់ធ្មត់ និងតស៊ូ គឺជារឿងក្នុងវិស័យកីឡា ។ ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងពិធីបិទកម្មវិធីបោះជំរុំហ្វឹកហាត់របស់ក្រុមកីឡាបាល់បោះជនពិការ ដែលរៀបចំស្ថានទូតកាដាណាប្រចាំនៅកម្ពុជា សហការជាមួយកាកបាទក្រហមអន្ដរជាតិ (ICRC) កាលពីយប់មិញនៅវិមានពហុកីឡដ្ឋានជាតិ ។  

ទីប្រឹក្សាក្រសួងអប់រំដដែលបានសង្កត់ធ្ងន់ថា៖ «ការតាំងចិត្តធ្វើជាអ្នកកីឡា គឺទាមទារឱ្យយើងមានការអត់ធ្មត់ជាចាំបាច់ ព្រោះថាកម្មវត្ថុរបស់កីឡាគឺជាការពង្រឹងកាយសម្បទាឱ្យបានមាំមួនហើយចិត្តជាអ្នកកីឡាការឈ្នះ-ចាញ់គឺជារឿងធម្មតា សំខាន់ឱ្យតែយើងទាំងអស់គ្នាអត់ធ្មត់ជាអតិបរមា ហើយខិតខំហ្វឹកហាត់ ទាំងផ្លូវកាយ ចិត្ត បញ្ញា ស្មារតី នោះយើងនឹងទទួលបានជោគជ័យក្នុងការប្រកួត» ។

គួរបញ្ជាក់ថា កម្មវិធីបោះជំរុំហ្វឹកហាត់របស់ក្រុមបាល់បោះជនពិការខាងលើ គឺមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៦ ខែមេសានេះ ហើយនៅចុងក្រោយកាលពីយប់មិញក៏មានការប្រកួតមិត្តភាពរវាងក្រុមកីឡាការិនីជនពិការខេត្តបាត់ដំបង និងខេត្តកំពង់ស្ពឺ ដើម្បីអបអរសាទរពិធីបិទ និងការបោះជំរុំខាងលើដែរដោយលទ្ធផលក្រុមបាត់ដំបូងបានយកឈ្នះខេត្តកំពង់ស្ពឺដោយលទ្ធផល ១០-៨ពិន្ទុ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត