រកឃើញ ៦ក្រុមឡើងដំណាក់កាលទី៣ នៃពាន Hun Sen Cup លើកទី១១ ហើយ!

នូ មករា April 27, 2017


ភ្នំពេញ៖ ពានរង្វាន់បាល់ទាត់ Hun Sen Cup លើកទី១១ បានបញ្ចប់ការប្រកួតជម្រុះដំណាក់កាលទី២ ហើយ ដោយរកឃើញ ៦ក្រុម ដែលទទួលបានសិទ្ធិឡើងទៅដំណាក់កាលទី៣ រួមមានក្រុមជម្រើសខេត្តស្ទឹងត្រែង, ខេត្តព្រៃវែង, ខេត្តសៀមរាប , ខេត្តឧត្តរមានជ័យ, ខេត្តកំពត និងខេត្តកំពង់ធំ ។
 
សម្រាប់លទ្ធផលប្រកួតកាត់សេចក្ដីកាលពីល្ងាចមិញ ខេត្តស្ទឹងត្រែង បន្ដយកឈ្នះខេត្តតាកែវ ៤-០ ខេត្តសៀមរាប បន្ដឈ្នះខេត្តប៉ៃលិន ២-០, ខេត្តឧត្តរមានជ័យ ឈ្នះខេត្តកំពង់ឆ្នាំង ៤-១, ខេត្តកំពត ឈ្នះខេត្តត្បូងឃ្មុំ ៤-១ និងអាវុធហត្ថខេត្តកំពង់ធំ ឈ្នះខេត្តមណ្ឌលគិរី ៣-១ ។ លើកលែងតែខេត្តបាត់ដំបូង ស្មើខេត្តព្រៃវែង ៣-៣ តែដោយសារជើងទី១ ខេត្តព្រែវែងឈ្នះ ៥-២ ដូច្នេះខេត្តព្រៃវវែង ត្រូវឡើងវគ្គបន្ដ ។
ចំពោះដំណាក់កាលទី៣ នឹងមានក្រុមលីគលំដាប់ទី២ ចំនួន ៩ក្រុមកំពុងរង់ចាំការប្រកួតដណ្ដើមកៅអីវគ្គបន្ដ ជាមួយនឹងការប្រកួតរូបមន្ដ Home/Away ដែលក្នុងនោះការប្រកួតជើងទី១ នឹងធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា និងប្រកួតជើងទី២ ធ្វើឡើងនៅថ្ងៃទី១០ខែឧសភាខាងមុខ ។ លើសពីនេះក្រុមលេខ៧ ដល់លេខ១០ នៃលីគកំពូលកម្ពុជារដូវកាលចាស់ ក៏ត្រូវជួបគ្នាក្នុងដំណាក់កាលទី៣ ផងដែរ រួមមានក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ជួបក្រុមវេស្ទើន និងក្រុមស៊ីម៉ាក់ ជួបក្រុមអាស៊ីអឺរ៉ុប ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត