កីឡាករកម្ពុជា ឬ ថៃ នឹងក្លាយជាម្ចាស់ខ្សែក្រវាត់ខារ៉ាបាវទម្ងន់ ៦៣,៥០គីឡូក្រាមរជ្ជកាលទី៣ ?

នូ មករា April 26, 2017


ភ្នំពេញ៖ ទូរទស្សន៍អាស៊ីអាគ្នេយ៍បានបើកការប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់ខារ៉ាបាវនូវរជ្ជកាលថ្មីមួយទៀតដោយធ្វើក្នុងប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម ។ នេះជាការប្រជែងដោយមានអ្នកប្រដាល់កម្ពុជា ៤ រូប និង អ្នកប្រដាល់ថៃ ៤រូប សុទ្ធតែជាអ្នកខ្លាំងដែលខាងកម្ពុជារួមមានកីឡាករង៉ែត រដ្ឋា មកពីក្លិបតាព្រហ្មមានជ័យ, រឿង សារ័ត្ន មកពីក្លិបទ័ពឆ័ត្រយោង៩១១, រឿម វណ្ណៈ មកពីក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យ និង មាស ច័ន្ទមាន មកពីសមាគមប្រដាល់ក្រសួងការពារជាតិ ។ ចំពោះខាងអ្នកប្រដាល់ថៃទាំង៤រូបវិញនោះមានលូម លេង (Loom Leng), ផ្លាយ ណយ(Phlay Noy), ផេត ឆាយាកភូមិ (Phet Chhayakphum) និង ប្រា វីដ (Pra Vit) ។ អ្នកប្រដាល់ថៃទាំង ៤រូបនេះសុទ្ធតែធ្លាប់មកប្រកួតនៅស្រុកខ្មែរហើយតាមរយៈការប្រកួតកន្លងមក ហើយពួកគេមានសមត្ថភាពមិនអន់ឡើយ ។ ជាក់ស្តែង កីឡាករលូម លេង ធ្លាប់ទាត់ឌុម កែវដា មកពីក្លិបម្កុដរាជសីហ៍ឲ្យសន្លប់នៅទឹកទី ២ ចំណែកប្រា វីត ធ្លាប់ទាត់រឿម វណ្ណៈឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី១ រីឯផ្លាយ ណយ និង ផេត ឆាយាកភូមិក៏សុទ្ធតែជាអ្នកប្រដាល់ជើងខ្លាំងទាំងអស់ ។

ថ្លែងក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២៦មេសាលោកហេង សុធា នាយកទីផ្សារ និងទំនាក់ទំនងសាធរណៈនៃទូរទស្សន៍អាស៊ីអាគ្នេយ៍មានជំនឿចិត្តថាអ្នកប្រដាល់កម្ពុជាទាំង ៤ រូបនេះនឹងមានមួយរូបក្លាយជាម្ចាស់ខ្សែក្រវាត់ជាមិនខាន ។ ជាមួយគ្នាមនេះ លោកហ៊ុយ សុខា ប្រធានទីផ្សារនៃក្រុមហ៊ុនខារ៉ាបាវបានទាមទារឲ្យអ្នកប្រដាល់កម្ពុជាទាំងអស់វ៉ៃឲ្យអស់សមត្ថភាពដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ដែលមានថវិកាអមចំនួន ៥.០០០ដុល្លារអាមេរិក ។  លោកម៉ិល កាដូអគ្គនាយករងកីឡានៃក្រសួងអប់រំយុវជន និង កីឡាបានចាត់ទុកថាព្រឹត្តិការណ៍បែបនេះគឺជាឱកាសមួយសម្រាប់អ្នកប្រដាល់កម្ពុជាបានដុសខាត់នូវបច្ចេកទេសរបស់ខ្លួនក្នុងខណៈដែលកម្ពុជាបានសម្រេចចិត្តបញ្ជូនអ្នកប្រដាល់គុនខ្មែរទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនាឆ្នាំ២០១៧នេះ ។ បន្ថែមពីលើនេះ លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានព្រមានថាត្រូវតែវ៉ៃឲ្យអស់ពីសមត្ថភាពព្រោះប្រាក់រង្វាន់ ៥.០០០ដុល្លារអាចនឹងផ្លាស់ប្ដូរជីវភាពបាន ។ លោកបានធ្វើការកត់សំគាល់ដែរថាកម្ពុជាមានសមត្ថភាពខ្ពស់តែកម្លាំងអន់ជាងគេ ដូច្នេះលោកសំណូមពរឲ្យអ្នកប្រដាល់កម្ពុជាខិតខំហ្វឹកហាត់កម្លាំងបន្ថែទៀត ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត