Hun Sen Cup៖ តើខេត្តទាំងនេះ អាចបន្ដជ័យជម្នះឡើងវគ្គបន្ដបានទេរសៀលនេះ?

នូ មករា April 26, 2017


ភ្នំពេញ៖ ពានរង្វាន់បាល់ទាត់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) នឹងឈានដល់ការប្រកួតបញ្ចប់ជើងទី២ បញ្ចប់ដំណាក់កាលទី២ នារសៀលថ្ងៃទី២៦ ខែមេសានេះហើយ ដើម្បីស្វែងរកក្រុមខ្លាំង ៦ក្រុមឡើងទៅដំណាក់កាលទី៣ ។ ចាំមើលតើក្រុមទទួលបាន ៣ពិន្ទុកាលពីជើងទី១ អាចបន្ដជ័យជម្នះ ដើម្បីឡើងទៅវគ្គបន្ដឬទេ?
សម្រាប់កម្មវិធីប្រកួតជើងទី២ នារសៀលនេះ រួមមានក្រុមខេត្តបាត់ដំបង បើកទ្វារកីឡដ្ឋានខេត្តសងសឹកក្រុមខេត្តព្រៃវែង, ខេត្តស្ទឹងត្រែង ជួបក្រុមភ្ញៀវខេត្តតាកែវ, ខេត្តប៉ៃលិន ទទួលខេត្តសៀមរាប, ខេត្តកំពង់ឆ្នាំង ជួបម្ចាស់ផ្ទះខេត្តឧត្តរមានជ័យ, ខេត្តត្បូងឃ្មុំ ទទួលខេត្តកំពត និងក្រុមអាវុធហត្ថខេត្ដកំពង់ធំ ត្រូវបើកទ្វាកីឡដ្ឋានខេត្តទទួលខេត្តមណ្ឌលគិរី ។

ចំពោះលទ្ធផលកាលពីជួបគ្នាជើងទី១ ខេត្តបាត់ដំបូង បានចាញ់ម្ចាស់ផ្ទះខេត្តព្រៃវែង ៣-០, ខេត្ដតាកែវ ចាញ់ក្រុមភ្ញៀវខេត្តស្ទឹងត្រែង ២-១, ខេត្តប៉ៃលិន បរាជ័យក្រៅដីក្រោមថ្វីជើងខេត្តសៀមរាប ១-០, ខេត្តកំពង់ឆ្នាំង យកឈ្នះខេត្តឧត្តរមានជ័យក្រៅដី ១-០, ខេត្តត្បូងឃ្មុំ ចាញ់ម្ចាស់ផ្ទះខេត្តកំពត ២-១ និងខេត្ដមណ្ឌលគិរី ស្មើអាវុធហត្ថខេត្តកំពង់ធំ ដោយលទ្ធផល ១-១ ។

ដូច្នេះការប្រកួតរសៀលនេះ គឺជាការប្រកួតដ៏សំខាន់ ដើម្បីបូកសរុបជាមួយលទ្ធផលប្រកួតជើងទី១ បើក្រុមណាមានគ្រាប់បាល់ចំណេញ ឬមានពិន្ទុខ្ពស់ជាងគេ ត្រូវឡើងដំណាក់កាលទី៣ ដែលមានក្រុមឡើងមកពីលីគលំដាប់ទី២ កាលពីឆ្នាំ២០១៦ កំពុងរង់ចាំធ្វើការប្រកួតដណ្ដើមកៅអីដំណាក់កាលទី៤ នាដើមខែក្រោយ ។ ប៉ុន្ដែដំណាក់កាលទី៤ ទៀតសោត ក៏មានវត្តមានក្រុមបាតតារាង ៤ក្រុមនៃលីគកំពូលកម្ពុជា រដូវកាលចាស់ ចូលរួមប្រកួតជម្រុះផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត