ក្រុមបាល់បោះរទេះជនពិការបន្តការហ្វឹកហាត់យ៉ាងសកម្ម ខណៈការប្រមូលផ្តុំត្រៀមបិទបញ្ចប់

នូ មករា April 25, 2017


ភ្នំពេញ៖ ក្រុមកីឡាការិនីបាល់បោះរទេះជនពិការកម្ពុជា បានបន្តការហ្វឹកហាត់យ៉ាងសស្រាក់ស្រាំនៅក្នុងសាលវិមានកីឡានៃពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈដែលការប្រមូលផ្តុំនេះគ្រោងនឹងបិទបញ្ចប់នាថ្ងៃស្អែកនេះហើយ ។ ការប្រមូលផ្តុំនេះត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ក្រោមកិច្ចសហការនៃសហព័ន្ធកីឡាបាល់បោះកម្ពុជា និងស្ថានទូតកាណាដាប្រចាំនៅកម្ពុជា ក៏ដូចជាស្ថាប័នកាកបាទក្រហមកម្ពុជា ដោយទទួលបានការអនុញ្ញាត្តផ្តល់ទីតាំងហ្វឹកហាត់ដោយក្រសួងអប់រំ យុវជន និងកីឡា ។

សូមបញ្ជាក់ថា បន្ទាប់ពីការបោះជំរំហាត់ហ្វឹកហ្វឺននេះបញ្ចប់ជាស្ថាពរ ក៏នឹងមានការប្រកួតមិត្តភាពរវាងក្រុមកីឡាបាល់បោះរទេះជនពិការខេត្តបាត់ដំបង ជាមួយក្រុមកីឡាបាល់បោះរទេះជនពិការខេត្តកំពង់ស្ពឺ នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ស្អែកនេះផងដែរ ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត