ស្ប៉េស្យាល់អូឡាំពិកកម្ពុជារៀបចំវេទិកាសុខភាពដល់អាណាព្យាលបាលជនបញ្ញាខ្សោយនៅស្វាយរៀង

នូ មករា April 25, 2017


ភ្នំពេញ៖ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ កន្លងទៅគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំវេទិកាសុខភាពដល់អាណាព្យាលបាលជនបញ្ញាខ្សោយចំនួន ៩០ នាក់ និងកីឡាករ កីឡាការិនី ២០ នាក់ មកពីអង្គការ សមាគម និងពីក្រុមគ្រួសារនានា ជុំវិញខេត្តស្វាយរៀង ដើម្បីផ្តល់ឱកាសដល់ពួកគេបានយល់ដឹងពីការថែទាំសុខភាព។ លោក ស៊ុម សុជាតិ អភិបាលរង និងជាប្រធានអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកកម្ពុជាខេត្តស្វាយរៀងបានមានប្រសាសន៍ថា ចាប់តាំងពីអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តស្វាយរៀងបានកកើតមកសកម្មភាពបម្រើឱ្យជនបញ្ញាខ្សោយត្រូវបានរៀបចំឲ្យមានច្រើនលើកមកហើយដូចជា ការរៀបចំការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ខេត្ត ការរៀបចំកម្មវិធីត្រួតពិនិត្យសុខភាព វេទិកាសុខភាព ការចូលរួមប្រកួតថ្នាក់ជាតិ ការបញ្ជូនក្រុមកីឡាបាល់ទាត់ទៅចូលរួមប្រកួតលក្ខណៈអន្តរជាតិ ព្រមទាំងមានកម្មវិធីហ្វឹកហាត់ជាប្រចាំនៅទីរួមខេត្ត ព្រមទាំងស្រុកមួយចំនួនទៀតផង។

ជាមួយគ្នានេះគណៈកម្មាធិកាស្ប៉ស្យ៉ាល់អូឡាំពិកខេត្តបានបញ្ជូនកីឡាខ្សោបញ្ញារបស់ខ្លួនទៅរួមប្រកួតកីឡាបាល់ទាត់អនុតំបន់មេគង្គនៅព្រះរាជាណាចក្រថៃ កាលឆ្នាំកន្លងមកទទួលបានមេដាយ និងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៀតផង ។ 

លោកអភិបាលរងបានបន្តថា ការរៀបចំវេទិកាសុខភាពសម្រាប់អាណាព្យាលបាលជនបញ្ញាខ្សោយចំនួន ៩០ នាក់ និងកីឡាករ កីឡាការិនី ២០ នាក់ មកពីអង្គការ សមាគម និងពីក្រុមគ្រួសារនានា ជុំវិញខេត្តលើកនេះគឺដើម្បីផ្តល់ឱកាសដល់ពួកគេបានយល់ ដឹងពីការថែទាំសុខភាព ដែលជាបញ្ហាចំបងសម្រាប់អាណាព្យាបាល និងប្អួនៗ កីឡាករ កីឡាការិនីបញ្ញាខ្សោយ និងដើម្បីបង្កើនការយល់ដឹងផ្នែកសុខភាពទូទៅ សុខភាពមាតា សុខភាពទារក សុខភាពមាត់ ធ្មេញ និងសុខភាពនៃការរស់នៅប្រចាំថ្ងៃ របស់ជនខ្សោយសតិបញ្ញា ពិសេសជំរុញឱ្យពួកគាត់លើកទឹកចិត្តដល់ជនខ្សោយសតិបញ្ញា ឱ្យចូលរួមហាត់ប្រាណ ការលេងកីឡា ដើម្បីពង្រឹកកាយសម្បទា និងស្នើសុំមន្ត្រីមន្ត្រីពាក់ព័ន្ធ និងអាណាព្យាបាល ត្រូវបន្តពង្រីក និងផ្សព្វផ្សាយបន្តដល់ មន្ត្រីពាក់ព័ន្ធនិងគ្រួសារផ្សេងៗទៀតនៅក្នុងសហគមន៍របស់ពួកគេឱ្យយល់កាន់តែច្បាស់អំពីបញ្ញាសុខភាពនៃការរស់នៅប្រចាំថ្ងៃ សំដៅឈានទៅរស់នៅប្រកដដោយសុខុដុមរមនាជៀសផុតពីជម្ងឺតម្កាត់ផ្សេងៗ ។

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត