លោក Oleg ៖ ក្រោន ឈ្នះ EDC ៥-៤ ជាលទ្ធផលល្អ តែកូនក្រុមត្រូវកែតម្រូវឡើងវិញ

នូ មករា April 25, 2017


ភ្នំពេញ៖ បន្ទាប់ពីយកឈ្នះក្រុមអគ្គិសនីកម្ពុជា(EDC) ទាំងពិបាកលើទឹកដី RSN របស់ខ្លួន គ្រូបង្វឹកក្រុមភ្នំពេញក្រោនលោក Oleg Starynskyi បានលើកឡើងថា នេះគឺជាលទ្ធផលដ៏ល្អ ដែលអ្នកគាំទ្រគួររីករាយនឹងទទួលយក ។ តែយ៉ាងណាលោកនឹងធ្វើការត្រួតពិនិត្យកូនក្រុមឡើងវិញ ដើម្បីកែតម្រូវឲ្យកាន់តែល្អប្រសើរ ដោយការមើលឃើញពីបញ្ហាមួយចំនួនបានកើតឡើងក្នុងការប្រកួតកាលពីចុងសប្ដាហ៍កន្លងទៅនេះ ។

លោក Oleg បង្ហាញចំណាប់អារម្មណ៍ក្រោយចប់ការប្រកួតថា៖ «នេះគឺជាការប្រកួតមួយដ៏គួរឲ្យរំភើបបំផុតសម្រាប់ក្រុមអ្នកគាំទ្រនៃក្លឹបទាំងពីរ! ប៉ុន្តែវាពិតជាលំបាកខ្លាំងមែនទែនសម្រាប់ពួកយើងដែលជាគ្រូបង្វឹកដែលកំពុងទស្សនាការប្រកួតនៅក្រៅទីលាននោះ ។ យើងបានបាត់បង់គ្រាប់បាល់ ២គ្រាប់ដំបូង ប៉ុន្តែនៅទីបំផុតយើងក៏អាចទាត់បញ្ចូលទីបាន ៥គ្រាប់វិញ ដូច្នេះខ្ញុំសង្ឃឹមថា អ្នកគាំទ្រទាំងអស់គ្នារីករាយចំពោះលទ្ធផលមួយនេះ ។ យើងនឹងធ្វើការវិភាគពីការប្រកួតនេះ និងពីអ្វីដែលបានកើតឡើងផងដែរ ។»

លោកបន្ថែមថា «យើងដឹងថា ក្រុមរបស់យើងត្រូវតែពង្រឹងសមត្ថភាពឲ្យល្អជាងនេះ ជាពិសេសលើប្រព័ន្ធប្រយុទ្ធ ។ មួយវិញទៀតការប្រកួតនេះ យើងទាត់បញ្ចូលទីបាន ៥គ្រាប់ ប៉ុន្តែក្រុមរបស់យើងត្រូវការរៀបចំឲ្យបានល្អបន្ថែមទៀត ។ ខ្ញុំបានឃើញថា កូនក្រុមរបស់ខ្ញុំបានបង្ហាញនូវការបត់បែនទៅតាមទំនោរអារម្មណ៍មែនទែន ហើយមើលទៅពួកគេមិនរក្សាបាននូវភាពភាពនឹងនរប៉ុន្មាននោះទេ ជាក់ស្តែងបើទោះបីជាយើងបានគ្រប់គ្រងការប្រកួតបានក៏ដោយចុះ ក៏ពួកយើងនៅតែមានបញ្ហាមួយចំនួនលើប្រព័ន្ធការពារដែរ ដូច្នេះយើងត្រូវតែកែតម្រូវឡើងវិញ» ។

បន្ថែមលើសពីនេះ គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនរូបនេះ បានកោតសរសើរកីឡាករវ័យក្មេងម្នាក់ ដែលបង្ហាញទម្រង់ល្អក្នុងការបង្ហាញរបស់គេ ។ «ខ្ញុំពិតជារីករាយយ៉ាងខ្លាំងចំពោះកីឡាករ ស៊ិន កក្កដា ដែលទើបតែមានអាយុត្រឹម ១៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែក្នុងតួនាទីជាខ្សែបម្រើកណ្តាល គេពិតជាលេងបានល្អ និងមានភាពប្រយ័ត្នប្រយែងខ្ពស់ ខ្ញុំពិតជាមានទស្សនវិជ្ជមានចំពោះរូបគេ ហើយខ្ញុំគិតថា កីឡាករវ័យក្មេងរូបនេះត្រូវតែបន្តការហ្វឹកហាត់ឲ្យបានកាន់តែខ្លាំង និងត្រូវបង្ហាញខ្លួនក្នុងការប្រកួតឲ្យបានច្រើនផងដែរ» ។ សម្ដីលោក Oleg ៕ អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត