ជើងឯក និងជើងឯករងលីគកំពូលកម្ពុជាឆ្នាំនេះ មានឱកាសលេងពានអន្ដរជាតិផ្សេងៗគ្នា?

នូ មករា April 25, 2017


ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានដ៏គួរឲ្យទុកចិត្តបានឲ្យដឹងថា ក្នុងឆ្នាំ២០១៧នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នឹងធ្វើកំណែទម្រង់លើការបញ្ជូនក្លឹបបាល់ទាត់តំណាងកម្ពុជាទៅចូលរួមពានរង្វាន់អន្ដរជាតិធំៗចំនួន ២ គឺពាន TOYOTA Mekong Club Championships និងពានជើងឯកក្លឹបបាល់ទាត់អាស៊ី AFC Cup ឆ្នាំ២០១៨ ។
គ្រូបង្វឹកនៃក្លឹបលីគកំពូលកម្ពុជាម្នាក់ បានលួចបង្ហើបថា ឆ្នាំនេះក្រុមដណ្ដើមបានជើងឯក និងជើងឯករង នៃលីគកំពូលកម្ពុជា នឹងមានឱកាសទៅលេងពានធំៗទាំងពីរខាងលើ ដែលក្រុមលេខ១ អាចទៅលេងពាន AFC Cup ហើយក្រុមលេខ២ ទៅលេងពាន TOYOTA Mekong Club ឬក្រុមលេខ១ ទៅលេងពាន TOYOTA Mekong Club និងក្រុមលេខ២ មកលេងពាន AFC Cup វិញ តាមការកំណត់របស់សហព័ន្ធ ។
នេះគឺជាដំណឹងល្អមួយ សម្រាប់ក្រុមនីមួយៗ នៃលីគកំពូលកម្ពុជា ដែលត្រូវប្រជែងតំណែងជើងឯក និងជើងឯករង ដើម្បីមានឱកាសបញ្ចេញថ្វីជើងលើឆាកអន្ដរជាតិ ដែលខុសពីឆ្នាំមុនៗ សហព័ន្ធបញ្ជូនតែក្រុមជើងឯកទៅលេងពានទាំងពីរក្នុងនាមតំណាងក្រុមបាល់ទាត់កម្ពុជា ។ យ៉ាងណាមិញគ្រូបង្វឹកខាងលើ បានស្វាគមន៍ពេញទំហឹង ចំពោះការធ្វើកំណែទម្រង់របស់ FFC នេះ ។
 
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦-២០១៧នេះ ក្រុមតំណាងកម្ពុជា ដែល FFC បញ្ជូនទៅប្រកួតពាន TOYOTA Mekong Club 2016 និងពាន AFC Cup 2017 គឺក្រុមបឹងកេតអង្គរតែមួយគត់ ។ ក្នុងនោះក្រុមជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៦នេះ បានទទួលចំណាត់ថ្នាក់លេខ៣ នៃពាន TOYOTA Mekong Club 2016 ហើយបានឡើងដល់វគ្គចែកពូលពាន AFC Cup 2017 ដែលកំពុងប្រកួតបច្ចុប្បន្ន តែក្រុមបឹងកេតបានធ្លាក់បាត់ទៅហើយ បើទោះបីនៅសល់មួយប្រកួត ដោយត្រូវជួបក្រុម Global FC របស់ហ្វីលីពីនក្ដី ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត