អបអរសាទរ! កីឡាករកាយវប្បកម្មកម្ពុជាដណ្តើមបានមេដាយ ២គ្រឿងពីប្រទេសថៃ!

នូ មករា April 24, 2017


ថៃ៖ កម្ពុជាបានទទួលនូវភាពរីករាយថ្មីបន្ថែមទៀត បន្ទាប់ពីកីឡាករកាយវប្បកម្ម ២រូបទើបតែដណ្តើមបានមេដាយចំនួន ២គ្រឿងពីប្រទេសថៃក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកអាស៊ីអាគ្នយ៍លើកទី១៤ (The 14th South East Asian Bodybuilding and Physique Sports Championships ) ដែលបានប្រព្រឹត្តទៅនៅក្រុងកូរ៉ាត ខេត្តនគររាជសីមា ប្រទេសថៃ កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមេសាកន្លងទៅថ្មីៗនេះ ។

បើតាមការប្រកាសនៅលើគេហទំព័ររបស់នាយកដ្ឋានកីឡាបានឲ្យដឹងថា កម្ពុជាបានបញ្ជូនកីឡាករ ៣រូបទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ ហើយជាលទ្ធផលកីឡាករ ២រូបបានទទួលមេដាយត្រលប់មកវិញ ក្នុងនោះកីឡាករ សំបូរ សុភ័ណ្ណ ឈ្នះមេដាយប្រាក់ លើវិញ្ញាសា Sport Physique up to 175cm ចំណែកឯកីឡាករ ត្រីង ចាន់ ឈ្នះបានមេដាយសំរិទ្ធលើវិញ្ញាសា Sport Physique​​ ​over 175cm ខណៈដែលការប្រកួតនេះមានការចូលរួមពីអត្តពលិកនៃបណ្តាប្រទេសចំនួន ៦ ដូចជា៖ ថៃ កម្ពុជា វៀតណាម ភូមា សិង្ហបុរី និងម៉ាឡេស៊ី ដែលមានកីឡាករ កីឡារិនីសរុប ៥៤នាក់ ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត