អ៊ុំ សេរីរ័ត្ន ទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំ ក្រោយប៉ះស្វាយរៀងយប់មិញ!

នូ មករា April 24, 2017


ភ្នំពេញ៖ ក្រោយពីបានសង្គ្រោះបាល់មិនឲ្យរបូត និងជួយក្រុមក្រសួងការពារជាតិ ស្មើព្រះខ័នរាជស្វាយរៀង ០-០ កាលពីយប់មិញរួចមក អ្នកចាទី អ៊ុំ សេរីរ័ត្ន ត្រូវបានថ្នាក់ដឹកនាំរបស់ខ្លួនកោតសរសើរមិនដាច់ពីមាត់ ហើយថែមទាំងស្វាគមន៍ចំពោះលទ្ធផលចែកគ្នា ១ពិន្ទុម្នាក់ជាមួយក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀងនេះទៀតផង ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងការពារជាតិ កាលពីព្រឹកមិញ ក្រៅពីលើកសរសើរវរកីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាសពិភពលោក ឯកឧត្តមក៏បានបង្ហាញពីមោទកភាព ចំពោះភាពរីកចម្រើនលើគ្រប់ប្រភេទកីឡានៃក្រសួងការពារជាតិផងដែរ ។ ពិសេសគឺក្រុមកីឡាបាល់ទាត់ក្រសួងការពារជាតិ ដែលកំពុងតែបង្កើនភាពល្បាញល្បីរបស់ខ្លួន ។

ជាក់ស្ដែងការប៉ះក្រុមព្រះខ័នរាជស្វាយរៀងយប់មិញ ពិតជាជំនួបដ៏តានតឹង និងជក់ចិត្តបំផុត ។ ឯកឧត្តមបានថ្លែងថា ការបញ្ចប់ដោយ ០-០ គឺជាលទ្ធផលដ៏គាប់ប្រសើរមួយ ។ លើសពីនេះ ឯកឧត្តមបានកោតសរសើរអ្នកចាំទី អ៊ុំ សេរីរ័ត្ន ដែលព្យាយាមធ្វើបានយ៉ាងល្អក្នុងការប្រកួតនេះ ដោយចាប់មិនឲ្យរបូតគ្រាប់បាល់សូម្បី ១គ្រាប់ ។ ឯកឧត្តម ម៉ឹង សំផន បានសង្កត់ធ្ងន់ដែរថា៖ «អ៊ុំ សេរីរ័ត្ន ពិតជាអ្នកចាំទីដ៏ល្អ ដែលចាប់មិនឲ្យរបូត ពិសេសប្រកួតយប់មិញ ។ ខ្ញុំគិតថា បច្ចុប្បន្នអ្នកចាំទីក្លឹបក្រសួងការពារជាតិ ពិតជាខ្លាំងជាងគេ ក្នុងលីគកំពូលកម្ពុជា» ។

គួរបញ្ជាក់ថា ជាបណ្ដោះអាសន្ននេះ ក្រុមក្រសួងការពារជាតិ កំពុងឈរលេខរៀងទី២ និងមាន ១៨ពិន្ទុ ជាមួយលទ្ធផល ៨ប្រកួតឈ្នះ៥ និងស្មើ៣ តាមពីក្រោយក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ដែលមាន ២០ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៨ប្រកួតឈ្នះ៦ និងស្មើ២ មិនទាន់ស្គាល់ពាក្យចាញ់រៀងៗខ្លួន នៅក្នុងការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី ជើងទី១ នេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត