KRE-League៖ ក្រុមម្ចាស់ពានឡើងឈរកំពូលតារាង ខណៈក្រុមខ្លាំងស្គាល់ពាក្យចាញ់

នូ មករា April 24, 2017


ភ្នំពេញ៖ ក្រុម Khmer United ដែលដឹកនាំដោយលោក គីម ហ៊ាង នាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត និងជាស្ថាបនិកបង្កើតពាន Khmer Real Estate League បានឡើងឈរកំពូលតារាងបណ្ដោះអាសន្ន ក្នុងការប្រកួតសប្ដាហ៍ទី៥ នារដូវកាលថ្មីនេះហើយ បន្ទាប់ពីយកឈ្នះលើក្រុមណារីតា ដោយលទ្ធផល ៣-១ នាជំនួបសន្សំពិន្ទុលើទីលានដំរីសកាលពីល្ងាចមិញ ។

ជ័យជម្នះនេះ បានធ្វើឡើងក្រុមម្ចាស់ពាន Khmer United រកបាន ១៣ពិន្ទុឈរកំពូលតារាង ក្រោយបញ្ចប់ការប្រកួត ៥លើកឈ្នះ៤ និងស្មើ១ ។ ដោយឡែកក្រុមខ្លាំងៗ ដែលប្រជែងគ្នាឈរកំពូលតារាង ៤សប្ដាហ៍កន្លងទៅ រួមមានក្រុមនិស្ស័យ និងក្រុម Avatar បានស្គាល់ការបរាជ័យលើកដំបូង ក្នុងការប្រកួតសប្ដាហ៍ទី៥នេះ ។ ក្រុមនិស្ស័យ បានប្រកួតចាញ់ក្រុមបាតតារាង HHK ដោយលទ្ធផល ៣-២ និងក្រុម Avatar ប្រកួតចាញ់ក្រុម Blue Dragon ដោយលទ្ធផល ២-១ ដែលការបរាជ័យនេះ បានធ្វើឲ្យនិស្ស័យ និង Avatar ធ្លាក់មកឈរលេខ២ និងលេខ៣ ដោយរក្សា ១២ពិន្ទុក្នុងដៃស្មើគ្នា ខណៈក្រុម Blue Dragon បានឡើងមកឈរលេខ៤ និងមាន ១០ពិន្ទុ ។ ចំ

ណែកក្រុម Goodhill និងក្រុមយុវជនខេត្ដកំពង់ចាម ក៏បានរំកិលខ្លួនមកកៀកប្រអប់ចំណាត់ថ្នាក់ ៤ក្រុមចុងក្រោយផងដែរ ក្រោយរកបាន ៣ពិន្ទុបន្ថែមរៀងៗខ្លួន ។ ក្រុម Goodhill បានយកឈ្នះក្រុមខ្លាស ដោយលទ្ធផល ៥-២ ។ រីឯក្រុមយុវជនខេត្តកំពង់ចាម បានផ្ដល់ការបរាជ័យលើកដំបូងជូនក្រុម Anvaya ដោយលទ្ធផល ៥-២ ដូចគ្នា ហើយជ័យជម្នះនេះ បានជួយឲ្យក្រុម Goodhill និងខេត្តកំពង់ចាម រកបាន ១០ពិន្ទុស្មើគ្នា ជាមួយលទ្ធផល ៥ប្រកួតឈ្នះ៣ ស្មើ១ និងចាញ់១ ដូចក្រុម Blue Dragon ដែរ ៕ អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត