រត់ពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំនេះរំពឹងប្រមូលបានច្រើនជាង ៥ពាន់ដុល្លារជូនមន្ទីពេទ្យគន្ធបុប្ឋា

នូ មករា April 24, 2017


ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) រំពឹងថានឹងទទួលបានចំណូលច្រើនជាង ៥ពាន់ដុល្លារពីព្រឹត្តិការណ៍ប្រកួតរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង លើកទី៧ ឆ្នាំ២០១៧ ដែលគ្រោងនឹងប្រារព្ធធ្វើនៅអំឡុងខែមិថុនា ខាងមុខនេះ ខណៈដែលមកដល់ពេលនេះមានភ្ញៀវជាតិ និងអន្តរជាតិបានចូលរួមចុះឈ្មោះរួចរាល់ហើយជាង ១០០០នាក់ ។ ចំណែកបញ្ជីទទួលពាក្យនឹងត្រូវបញ្ចប់ត្រឹមល្ងាចថ្ងៃទី១១ ខែមិថុនា ។


លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការជាតិអូឡាំពិកកម្ពុជាបានថ្លែងឲ្យដឹងថា៖ «ឆ្នាំនេះ NOCC មានកត្តា៤ ចំណុចធំៗ ដែលរៀបចំឱ្យមានព្រឹត្តិការណ៍នេះឡើង គឺទី១ រត់ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតានរោត្តម មុនិនាថ សីហនុ, ទី២ ដើម្បីអបអរសាទរទិវាអូឡាំពិក លើកទី១២២ ,ទី៣ រត់ដើម្បីទីក្រុងស្អាត ទីក្រុងបៃតង ព្រមទាំងដើម្បីមនុស្សធម៌ ស្វែងរកថវិកាជួយដល់មុន្ទីរពេទ្រគុន្ធបុប្ផាផងដែរ ។ ជាក់ស្ដែងស្ដែងឆ្នាំនេះ គណៈកម្មការរៀបចំរំពឹងទទួលបានថវិការលើសពី ៥ពាន់ដុល្លារ សម្រាប់ផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ឋា ។»

គួររំលឹកថា ក្នុងព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិឆ្នាំកាលពីឆ្នាំមុន(២០១៦) មានអ្នកចូលរូមសរុប ៥០,១០នាក់ ក្នុងនោះមានជនបរទេស ៤៦០នាក់មកពី ២៨ប្រទេសលើពិភពលោក ។ មិនត្រឹមតែប៉ុណ្ណោះក៏មានការផ្ដល់កិតិ្តយសពីថ្នាក់ដឹកនាំមួយចំនួនផងដែរ ជាក់ស្តែងលោក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានដឹកនាំក្រុមការងារមកចូលរួមផងដែរ ។

នាឆ្នាំនេះ កូនប្រុសទាំងពីររបស់សម្តេចតេជោក៏គ្រោងនឹងមកចូលរួមរត់ម្ដងទៀតដែរ ខណៈដែល NOCC សង្ឃឹមថាអាចមានអ្នកចូលរួមលើសកាលពីឆ្នាំមុន ។ លោកវ៉ាត់ ចំរើនបានបន្ថែមទៀតថា៖ «កម្មវិធីនេះមិនមែនធ្វើឡើងដើម្បីស្វែងរកប្រាក់កម្រៃ និងប្រាក់ចំណេញនោះទេ គឺដើម្បីមនុស្សធម៌ និងសង្គម ពោលគឺថវិកាដែលនៅសល់ពីការរៀបចំនឹងត្រូវប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់»។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខគណៈកម្មការរៀបចំការប្រកួតនឹងចែកអាវ -លេខដល់អ្នកចូលរួម នៅមុខព្រះបរមរាជវាំងតែម្ដង ។ បើតាមការអះអាង បានឲ្យដឹងថាផ្លូវសម្រាប់រត់ត្រូវបានពិនិត្យ និងកំណត់រួចហើយដោយសម្រាប់ចម្ងាយ ២១គីឡូម៉ែត្រ (ពាក់កណ្ដាលម៉ារ៉ាតុង) ត្រូវរត់តាមដងទន្លេសាប និងត្រឡប់មកវិញតាមដងទន្លេមេគង្គ ។ ចំពោះចម្ងាយ ១០ គីឡូម៉ែត្រ និងរត់កម្សាន្ដសប្បាយ ៣គីឡូម៉ែត្រ គ្រប់វិញ្ញាសាទាំងអស់គឺចេញដំណើរពីមុខព្រះបរមរាជវាំង និងបញ្ចប់មុខព្រះបរមរាជវាំងវិញដែរ ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត