អត្តពលិកឆ្នើមៗរបស់កម្ពុជារត់កាន់និមិត្តសញ្ញាស៊ីហ្គេមម៉ាឡេស៊ីក្នុងរាជធានីភ្នំពេញ

នូ មករា April 22, 2017


ភ្នំពេញ៖ ក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅទីក្រុងគូឡាឡាំពួរឆ្នាំ២០១៧នេះ ស្ថានទូតប្រចាំនៅកម្ពុជាបានសហការជាមួយនឹងក្រសួងអប់រំយុវជន និងកីឡា រៀបចំព្រឹត្តិការណ៍រត់ BATUN RUN ក្នុងចំណាយ ៩គីឡូម៉ែត្រ ក្នុងរាជធានីភ្នំពេញ ដើម្បីអបអរសាទរ ដោយមានអត្តពលិកប្រមាណ ៦១២នាក់ចូលរួម ។

ខណៈដែលអត្តពលិកឆ្នើមរបស់កម្ពុជាជាច្រើនរូបក៏បានចូលរួមរត់កាន់និមិត្តសញ្ញាបើកការប្រកួតផ្លូវការកីឡាស៊ីហ្គេមនេះផងដែរ។ ក្នុងចំណោមអត្តពលិកជាង ៦១២នាក់ អត្តពលិកឆ្នើមៗដែលសុទ្ធសឹងធ្លាប់ប្រកួតប្រជែងឈ្នះមេដាយ ទាំងក្នុងការប្រកួតកីឡាស៊ីហ្គេម និងការប្រកួតអន្តរជាតិផ្សេងនោះរួមមានកីឡាឡាករប៉េតង់ សុខ ចាន់មាន កីឡាការិនីប៉េតង់ កែ ឡេង កីឡាការិនីប៉េតង់ អ៊ុក ស្រីមុំ កីឡាការិនីចំបាប់ចូវ សុធារ៉ា កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី កីឡាករប្រណាំងរទេះ ជនពិការ កីឡាករវ៉ាន វ៉ុន ក្រុមអត្តពលិកសីបាក់តាក្រ និង កីឡាករ កីឡាការិនី ល្បីជាច្រើនរូបផ្សេងទៀត។ ពិធីរត់នេះបានធ្វើឡើងដោយរត់កាត់តំបន់ជានិម្មិតរូបសំខាន់ៗមួយចំនួនដូចជាព្រះបរមរាជវាំង សួនច្បារ សម្ដេចសង្ឍជួនណា និងបញ្ចប់នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ។

ការរត់Batun Run នេះប្រទេសកម្ពុជាគឺជាគោលដៅទី៨ ហើយបន្ទាប់ពីវៀតណាម ។ ប្រទេសអាស៊ានទាំង១០នឹងចូលរួមរត់ព្រឹត្តិការណ៍ដែលនឹងបញ្ចប់នៅប្រទេសម៉ាឡេស៊ី ។ នេះជាការរត់ដោយកាន់ដំបង BATUN ហើយដំបងនេះត្រូវបានប្រគល់ជូនឯកឧត្តមPitono Purnomoឯក អគ្គរដ្ឋទូតនៃប្រទេសឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជាដើម្បីយកទៅរៀបចំរត់Batun Run នៅប្រទេសឥណ្ឌូនេស៊ីនាសប្ដាហ៍ ក្រោយនេះ ។ សូមបញ្ជាក់ការប្រកួតកីឡាស៊ីហគេមលើកទី២៩នឹងធ្វើចាប់ពីថ្ងៃទី១៩ដល់៣០សីហានៅគូឡាឡាំពួរ ។ ឯការ ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៩នឹងធ្វើឡើងនៅទីក្រុងគូឡាឡាំពួរនាំឆ្នាំ២០១៧នេះដែរ ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត