លោក ទេព ឡុងរចនា៖ ទ័ព ប៉ះស្វាយរៀងស្អែក គឺជំនួបសំខាន់ តែមិនដល់ជើងទី២!

នូ មករា April 22, 2017


ភ្នំពេញ៖ ជំនួបដ៏ធំប្រចាំសប្ដាហ៍រវាងក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ និងក្រុមព្រះខ័នរាជស្វាយរៀង នាវេលាម៉ោង ៦ល្ងាចថ្ងៃទី២៣ ខែមេសាស្អែកនេះ កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ ខណៈគ្រូបង្វឹកក្រុមទាំងពីរ ក៏ចាត់ទុកជាការប្រកួតដ៏សំខាន់ដែរ ប៉ុន្ដែលោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ បានលើកឡើងថា ទោះសំខាន់យ៉ាងណា ក៏មិនដល់ជំនួបជើងទី២ ដែរ ។

ថ្លែងផ្ទុយពីលោក សំ វ៉ាន់ដេត គ្រូបង្វឹករបស់ក្រុមព្រះខ័នរាជស្វាយរៀង ដែលដាច់ខាតត្រូវការ ៣ពិន្ទុពីការប្រកួតខាងលើ លោក ទេព ឡុងរចនា បាននិយាយថា «ការប្រកួតនេះសំខាន់ គឺសំខាន់ហើយ ហើយក៏ត្រូវការឈ្នះដែរ តែមិនដល់ថ្នាក់បង្ខំកីឡាករដាច់ខាតត្រូវយកឈ្នះនោះទេ ព្រោះវាជាការប្រកួតជើងទី១ ។ អ្វីដែលសំខាន់ គឺជើងទី២ ដែលគ្រប់ប្រកួតសុទ្ធតែសំខាន់ និងត្រូវការឈ្នះ ដើម្បីពង្រឹងកៅអី ៤ក្រុមចុងក្រោយ…!» ។

អតីតគ្រូបង្វឹកក្រុមគិរីវង់សុខសែនជ័យដដែលបន្ដថា យ៉ាងណាលោកបានត្រៀមយុទ្ធសាស្ដ្រ ដើម្បីតតាំងជាមួយអតីតក្រុមជើងឯកឆ្នាំ២០១៣ ព្រះខ័នរាជស្វាយរៀង ដែលជាក្រុមកំពុងឈរកំពូលតារាងរួចរាល់ហើយ ខណៈកីឡាករក៏គ្មានបញ្ហាអ្វីដែរ ។ ដូច្នេះលោកអំពាវនាវអ្នកគាំទ្រចូលរួមទស្សនាការប្រកួតនេះឲ្យបានច្រើនកុះករ ដើម្បីផ្ដល់កម្លាំងចិត្តដល់កីឡាករនៃក្រុមទាំងពីរ ។ គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាង និងមាន ១៩ពិន្ទុ ដេញតាមពីក្រោយដោយក្រុមក្រសួងការពារជាតិ ឈរលេខរៀងទី២ និងមាន ១៧ពិន្ទុ គឺចាញ់គ្នាត្រឹម ២ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីឆ្លងកាត់ ៧ប្រកួតកន្លងទៅ ។

ដូច្នេះជំនួបស្អែកនេះ ក្រុមទាំងពីរសុទ្ធតែត្រូវការ ៣ពិន្ទុរៀងៗខ្លួន ដើម្បីការពារ និងដណ្ដើមកៅអីកំពូលតារាងពិន្ទុសប្ដាហ៍ទី៨ នៃការប្រកួតលីគកំពូលកម្ពុជា រដូវកាលថ្មីនេះ ៕ អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត