វ៉ែន សុវណ្ណ ជួបជាមួយគ្រូប្រដាល់ស្រុកថៃ ខណៈ ង៉ែត រដ្ឋា ប៉ះ យ៉ត សាយ៉ាម

នូ មករា April 21, 2017


ភ្នំពេញ៖ អ្នកប្រដាល់វ័យចំណាស់កម្ពុជាវ៉ែន សុវណ្ណ មកពីក្លិបកងកេងកីឡាខេត្តបាត់ដំបងនឹងត្រូវប្រកួតជាមួយគ្រូប្រដាល់ថៃខេ.ណុងស៊ីកឡេក (K-Nongsiklek) លើសង្វៀនស្រាបៀរកម្ពុជារបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២៣ ខែមេសាខាងមុខនេះ ។ អាចនិយាយបានថានេះជាការប្រកួតចុងក្រោយ ឬជាការប្រកួតដើម្បីសង្វៀនប្រដាល់របស់អ្នកប្រដាល់កម្ពុជារូបនេះ ព្រោះមួយជីវិតប្រដាល់របស់គេមិនធ្លាប់ដែលបានប្រកួតជាមួយអ្នកប្រដាល់ថៃឡើយតែគេក៏ជាអ្នកប្រដាល់ជើងខ្លាំងក្នុងស្រទាប់អ្នកខ្លាំងដែរ ។ សុវណ្ណមានប្រវត្តិប្រកួតចំនួន ១៥០ដង ឈ្នះ ១២០ដង ចាញ់ ២៥ដង និង ស្មើពិន្ទុ ៥ដង។គេជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃពិឃាត ឯជើងរបស់គេទាត់ចេញធ្ងន់ណាស់ ។

ចំពោះអ្នកប្រដាល់ថៃខេ.ណុងស៊ីកឡេកវិញបើតាមការឲ្យដឹងពីលោកថៃ អ៊ូដែលជាប្រធានសមាគមប្រដាល់ខេត្តបន្តាយមានជ័យ និងជាអ្នកដឹកនាំអ្នកប្រដាល់ថៃមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍នោះបាននិយាយឲ្យដឹងថាគេជាគ្រូបង្វឹករបស់អ្នកប្រដាល់ជើងខ្លាំងថៃឈូក ឆៃនៅស្រុកថៃគេលែងឲ្យគាត់ប្រកួតហើយព្រោះគាត់មានអាយុច្រើន។ ខេ.ណុងស៊ីកឡេកមានប្រវត្តិប្រកួតចំនួន ១០៥ដង ឈ្នះ ៨៨ដង ចាញ់ ១៥ដង និងស្មើពិន្ទុ ២ដង ។អ្នកប្រដាល់វ័យចំណាស់ទាំង ២រូបនេះនរណាឈ្នះ ?

ចំណែកីឡាករ ង៉ែត រដ្ឋាក្លិបតាព្រហ្មមានជ័យត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃយ៉ត សាយ៉ាម (Yorth Sayam) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។រដ្ឋាជាអ្នកប្រដាល់ដែលមានទេពកោសល្យប្រើជើងដើម្បីផ្ដួលគូប្រកួតតែអ្នកប្រដាល់រូបនេះក៏ធ្លាប់ត្រូវគូប្រកួតទាត់ឲ្យសន្លប់ញឹកញាប់ដែរ ។ រដ្ឋាមានប្រវត្តិប្រកួតចំនួន ៧៥ដង ឈ្នះ ៦៥ដង ចាញ់ ៨ដង និងស្មើពិន្ទុ ២ ដង ។ ចំពោះយ៉ត សាយ៉ាមវិញមានប្រវត្តិប្រកួតចំនួន ៨៦ដង ឈ្នះ ៦៩ដង ចាញ់ ១៥ដង និងស្មើពិន្ទុ ២ដង ។ តើរដ្ឋា អាចមានសមត្ថភាពយកឈ្នះយ៉ត សាយ៉ាមបានដែរឬទេ ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត