លីគកំពូលកម្ពុជា៖ គ្រូស្វាយរៀងប្ដេជ្ញាចិត្តយក ៣ពិន្ទុពីម្ចាស់ផ្ទះការពារជាតិ

នូ មករា April 21, 2017


ភ្នំពេញ៖ គូឯកប្រចាំសប្ដាហ៍ ដែលអ្នកគាំទ្រទន្ទឹងរង់ចាំបានមិនដល់ហើយ! នៅថ្ងៃទី២៣ ខែមេសាចុងសប្ដាហ៍នេះ ក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង និងក្រុមឈរលេខ២ ក្រសួងការពារជាតិ នឹងត្រូវប៉ះគ្នាលើទីលានស្ដាតចាស់ នាវេលាម៉ោង ៦ល្ងាច ដើម្បីរក្សា និងប្រជែងកៅអីកំពូលតារាងពិន្ទុបណ្ដោះអាសន្ន នៃលីគកំពូលកម្ពុជា ។ លោក សំ វ៉ាន់ដេត គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានចាត់ទុកនេះគឺជាការប្រកួតដ៏សំខាន់ក្រុមខ្លួន ដែលកំពុងឈរលេខ១ ប្រចាំសប្ដាហ៍ទី៧ ។

មិនតែប៉ុណ្ណោះ លោកថែមទាំងប្ដេជ្ញាជំរុញកូនក្រុមធ្វើឲ្យបានល្អបំផុត ដើម្បីយក ៣ពិន្ទុឲ្យខានតែបាន ព្រោះលោកមិនចង់ ឬស្មើលើទឹកដីរបស់ក្រសួងការពារជាតិនោះទេ ។ តែយ៉ាងណាលោកមិនហ៊ានសង្ឃឹម ១០០% នឹងយកឈ្នះអតីតក្រុមជើងឯករងឆ្នាំចាស់នេះឡើយ ។ គ្រូបង្វឹករូបនេះ បន្ដថា «នេះគឺជាការប្រកួតដ៏តឹងតែងបំផុត ព្រោះក្រុមទាំងពីរត្រូវការឈ្នះរៀងៗខ្លួន ប៉ុន្ដែខ្ញុំនឹងព្យាយាមធ្វើឲ្យបានល្អតាមអាចធ្វើទៅបាន ដើម្បីយក ៣ពិន្ទុលើទឹកដីការពារជាតិ…។ តាមការព្យាករណ៍របស់ខ្ញុំ ស្វាយរៀងសង្ឃឹម ៦០% ឈ្នះការពារជាតិ ១-០ តែ ៥០% ក្រុមទាំងពីរអាចស្មើគ្នា និង ៤០% ស្វាយរៀង អាចចាញ់ក្រសួងការពារជាតិវិញ» ។

គួរបញ្ជាក់ថា ជាបណ្ដោះអាសន្ន ក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាង និងមាន ១៩ពិន្ទុ បន្ទាប់ពីឆ្លងកាត់ប្រកួត ៧លើកឈ្នះ៦ និងស្មើ១ មិនស្គាល់ចាញ់ ខណៈក្រុមក្រសួងការពារជាតិ ឈរលេខរៀងទី២ និងមាន ១៧ពិន្ទុក្នុងដៃជាមួយលទ្ធផល ៧ប្រកួតឈ្នះ៥ និងស្មើ២ មិនស្គាល់ចាញ់ដូចគ្នា ។ ដូច្នេះការប្រកួតចុងសប្ដាហ៍នេះ បើក្រុមណាឈ្នះ ក្រុមនោះនឹងទទួលបានតំណែងកំពូលតារាងសប្ដាហ៍ទី៨ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត