កីឡា E-Sports ត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីឆ្នាំ២០២២ (Asian Games 2022)

នូ មករា April 21, 2017


ភ្នំពេញ៖ ខណៈដែលប្រទេសចិនបានទទួលសិទ្ធិធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាទ្វីបអាសុីនាឆ្នាំ២០២២នោះ (Asian Games 2022) ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) បានប្រកាសចាប់ដៃគ្នាជាមួយក្រុមហ៊ុន Alisports ដោយបានកំណត់ដាក់កីឡាមួយប្រភេទនេះក្នុងកម្មវិធីកីឡាទ្វីបអាស៊ីដែលនឹប្រព្រឹត្តទៅនៅទីក្រុង Hangzhou ។ បើតាមអគ្គលេខាធិការបស់សហព័ន្ធកីឡា E-Sport កម្ពុជាលោកលន់ សាមឺឌីបានឱ្យដឹងថា កម្មវិធីកីឡាទ្វីបអាស៊ីដែលរៀបចំដោយក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីបានក្លាយជាព្រឹត្តិការណ៍ពហុកីឡាធំបំផុតលំដាប់ទី២ នៅលើលោកនេះបន្ទាប់ពីកីឡាអូឡាំពិក។ ខណៈដែលនឹងមានគណៈប្រតិភូកីឡាជាតិចំនួន ៤៥ប្រទេស និងអត្តពលិកប្រមាណ ១ម៉ឺននាក់ចូលរួម ។

ប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ីលោក Ahmad Fahad Al-Sabah បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «OCA បានប្តេជ្ញាលើការអភិរក្សមរតកដូនតា ការអភិវឌ្ឍ និងការធ្វើឲ្យប្រសើរឡើងសម្រាប់កីឡានៅទ្វីបអាស៊ី។ យើងសម្លឹងទៅរក «ទ្រឹស្តីនៃការគិតឆ្ពោះទៅមុខ» តាមរយៈ Alisports ដែលនឹងជួយពួកយើងដើម្បីពង្រឹង និងអភិវឌ្ឍកីឡាអេឡិចត្រូនិក»។

គួរបញ្ជាក់ផងដែរថា ស្ថាប័នពាក់ព័ន្ធនឹងកីឡាតាមអនឡាញ Alibaba Sports Group បានប្រកាសលើការវិនិយោគចំនួនទឹកប្រាក់ប្រមាណជា ១៥០លានដុល្លារអាមេរិកជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ ( International eSports Federation (IESF) ដែលមានមូលដ្ឋានស្ថិតនៅប្រទេសកូរ៉េខាងត្បូង៕

អត្ថបទ៖ រត្ន័

មតិយោបល់