ប្រណាំងកង់អន្ដរជាតិកម្រិតអាជីពលើភ្នំបូកគោនឹងចាប់ផ្ដើមនាដើមខែឧសភាខាងមុខ

នូ មករា April 21, 2017


ភ្នំពេញ៖ ក្នុងគោលដៅចង់ធ្វើការវាស់ស្ទង់សមត្ថភាពកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ដែលកំពុងហ្វឹកហាត់ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី នាខែសីហា ឆ្នាំ២០១៧ខាងមុខ ក៏ដូចជាដើម្បីទទួលបានបទពិសោធន៍ពីការប្រកួតលក្ខណៈអន្ដរជាតិធំៗ ដើម្បីត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ផងនោះ សហព័ន្ធខ្មែរកីឡាទោចក្រយាន្ដកម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រណាំងកង់អន្ដរជាតិកម្រិតអាជីពលើកដំបូងដែលនឹងមានកីឡាករ-កីឡាការិនីកម្រិតខ្ពស់មួយចំនួនមកពីបណ្ដាប្រទេសលើពិភពលោកចូលរួមទៀតផង ។


លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងក្នុងសន្និសារព័ត៌មាននាព្រឹកថ្ងៃទី២០ ខែមេសា ម្សិលមិញថា៖ «ព្រឹត្តិការណ៍ប្រកួតនេះនឹងចាប់ផ្ដើមប្រកួតរយៈពេល ២ថ្ងៃ នៅលើភ្នំបូកគោនៅថ្ងៃទី០៦-០៧ ខែឧសភា ខាងមុខនេះ ហើយនេះគឺជាលើកទី១ ហើយដែលកម្ពុជាបង្កើតឲ្យមានព្រឹត្តិការណ៍ប្រណាំងកង់កម្រិតអាជីពឡើងវិញ បន្ទាប់ពីខកខានមិនបានរៀបចំអស់ជាច្រើនទស្សវត្សន៍កន្លងទៅ ។»

ក្នុងនាម NOCC លោកបានគាំទ្រពេញទំហឹង ចំពោះការរៀបចំនេះ ដើម្បីជំរុញវិស័យកីឡាជិះកង់កម្ពុជាឲ្យកាន់តែរីកចម្រើន ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។ ជាមួយគ្នានេះដែល អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន្ដ លោកឧកញ៉ា វង្ស ខាន់ពៅ ក៏បានមានប្រសាសន៍ដែរថា៖ «មកទល់ពេលនេះមានអ្នកចុះឈ្មោះប្រមាណ ៣២០នាក់ហើយ ក្នុងនោះមានជនបរទេស ២០០នាក់ ដែលមកពីប្រទេសមួយចំនួន ដូចជាបារាំង, អូស្រ្ដាលី, ណូវែលសេឡង់, សិង្ហបុរី, ឡាវ, ម៉ាឡេស៊ី, ថៃ, វៀតណាម និងម្ចាស់ផ្ទះកម្ពុជា ហើយក៏មានវត្តមានកីឡាករ-កីឡាការិនីកម្រិតអាជីពជាច្រើននាក់ចូលរួមផងដែរ ។»

លោករំពឹងថា ទម្រាំដល់ថ្ងៃប្រកួត អ្នកចូលរួមនឹងមានការកើនឡើងបន្ថែមទៀត ។ ព្រឹត្តិការណ៍អន្ដរជាតិនេះ នឹងមាន ៥វិញ្ញាសារួមមានវិញ្ញាសា Pro Rider ជិះចម្ងាយ ៨៥គីឡូម៉ែត្រ, Men Oppen Below ក្រោមអាយុ ៣៥ឆ្នាំជិះចម្ងាយ ៨៥គីឡូម៉ែត្រ, Men Junior ចាប់ពីអាយុ ៣៥ឆ្នាំ ទៅ ៤៥ឆ្នាំជិះចម្ងាយ ៦៦គីឡូម៉ែត្រ ហើយក៏មានវិញ្ញាសាបើកសេរី Men Senior Masters និង Women Senior Masters ជិះចម្ងាយ ៥១គីឡម៉ែត្រផងដែរ ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត