សេក គឹមរូន​ និង ឆៃ សារ៉ា ត្រៀមខ្លួនស្វាគមន៍ជើងខ្លាំងថៃនាសង្វៀន CNC ចុងសប្តាហ៍នេះ

នូ មករា April 20, 2017


ភ្នំពេញ៖ នៅក្នុងការប្រកួតវគ្គសន្សំពិន្ទុនៃព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់គោជល់លើសង្វៀន CNC នាយប់ថ្ងៃទី២២ ខែមេសា ខាងមុខនេះគឺដល់វេនអ្នកប្រដាល់សេក គឹមរូន មកពីក្លិបអង្គរមានជ័យខេត្តសៀមរាបហើយ ដោយរូបគេត្រូវប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ Fanimit Viriyakfarm ។ នេះគឺជាគូប្រកួតដែលគេអាចចាត់ទុកថាជាជើងខ្លាំងលំបាកនឹងបង្ក្រាបហើយព្រោះសូម្បីតែឃីម ឌីម៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យក៏បានយកឈ្នះលើ Fanimit ទាំងប្រផិតប្រផើយដែរ ដោយ ២ប្រកួតរបស់អ្នកប្រដាល់ថៃរូបនេះឈ្នះមួយប្រកួតគឺឈ្នះឌុម កែវដា របស់ក្លិបម្កុដរាជសីហ៍ ប៉ុន្តែបានចាញ់ឃីម ឌីម៉ា វិញ ។ គេមានប្រវត្តិប្រកួតចំនួន ១៨៨ដង ឈ្នះ ១៣៣ដង ចាញ់ ២ដង ស្មើពិន្ទុ ៣ដង និងនិងវាយគូប្រកួតឲ្យសន្លប់ ៤០ដង ។

 

ចំពោះគឹមរូនវិញ ២ប្រកួតរបស់គេក្នុងព្រឹត្តិការណ៍នេះគឺទទួលបានជ័យជម្នះទាំង ២ ប្រកួត  ។ គេមានប្រវត្តិប្រកួតចំនួន ៤៣ដង ឈ្នះ ៣៤ដង ចាញ់ ៩ដង និងវាយគូប្រកួតឲ្យសន្លប់បាន ១០ដង ។ 

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរឆៃ សារ៉ា មកពីសមាគមប្រដាល់ក្រសួងការពារជាតិត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ Mongkhunphet Nayapakviv ។ អ្នកប្រដាល់ថៃរូបនេះ ២ប្រកួតរបស់គេកន្លងមកចាញ់ទាំង ២ ប្រកួតតែម្តង ។ គេមានប្រវត្តិប្រកួតចំនួន ១០៩ដងឈ្នះ ៩០ដង ចាញ់ ៧ដង ស្មើពិន្ទុ ៤ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន ១៩ដង ។ ចំពោះសារ៉ាវិញ ២ប្រកួតរបស់គេឈ្នះទាំង២ប្រកួត ហើយអ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន ៤០ដង ឈ្នះ ៣៣ដង ចាញ់ ៥ដងស្មើពិន្ទុ ២ដង និងវាយគូប្រកួតឲ្យសន្លប់បាន១៩ដង ។ សម្រាប់អ្នកប្រដាល់ទាំង២រូបនេះមិនដឹងថានរណាបន្ថែមស្ថិតិឈ្នះក្នុងកំណត់ត្រារបស់ខ្លួនហើយនរណាបន្ថែមស្ថិតិចាញ់នោះឡើយ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត