AFC Cup៖ បឹងកេត បន្ដចាញ់ Johor ដោយលទ្ធផល ៣-០ ក្នុងដីមុននេះ

នូ មករា April 19, 2017


ភ្នំពេញ៖ ទីបំផុតក្រុមបឹងកេតអង្គរ មិនអាចសងសឹកក្រុម Johor Darul Ta’zim របស់ម៉ាឡេស៊ីបានឡើយ ដោយត្រូវអតីតក្រុមជើងឯក AFC Cup 2015 បន្ដយកឈ្នះដោយលទ្ធផល ៣-០ ដូចកាលពីជួបគ្នាជើងទី១ ដែរ សម្រាប់ជំនួបជើងទី២ នៃវគ្គជម្រុះពូលF ពានរង្វាន់ AFC Cup 2017 ដែលទើបញ្ចប់ការប្រកួតនាយប់ថ្ងៃទី១៩ ខែមេសានេះ ។

គ្រាប់បាល់ជ័យជម្នះរបស់ក្រុម Johor Darul  Ta’zim គឺរកបានដោយកីឡាករ Safawi Bin Rasid នៅនាទីទី៨, កីឡាករ Nazmi នៅនាទីទី២៦ មុននឹងមិត្តរួមក្រុមបន្ថែមគ្រាប់ទី៣ នៅចុងតង់ទី២ ដែលធ្វើឲ្យក្រុមជើងឯកលីគកំពូលកម្ពុជា ២សម័យកាលនេះ ខ្ទាតចេញពីពាន AFC Cup 2017 ដោយបន្សល់នូវការប្រកួតបង្គ្រប់កិច្ចចុងក្រោយជាមួយក្រុម Global FC ប៉ុណ្ណោះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត