លទ្ធផលប្រកួតនៅស្រុកបារាំង៖ សេន ប៊ុនថេន និងម៉ឺន សុភា ឈ្នះ រីឯឡៅ ចន្ទ្រាចាញ់ក្នុងទឹកទី៣

នូ មករា April 19, 2017


ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរនៅស្រុកបារាំងកាលពីថ្ងៃទី១៥ ខែមេសាកន្លងមកនេះរវាងអ្នកប្រដាល់កម្ពុជា និងអ្នកប្រដាល់បារាំងគឺអ្នកប្រដាល់កម្ពុជា ២រូបបានទទួលជ័យជម្នះ និងមួយរូបទទួលបរាជ័យ ។

 

លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរកម្ពុជាមានប្រសាសន៍ឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរដែលទើបនឹងបញ្ចប់ទៅថ្មីៗនេះសហព័ន្ធបានបញ្ជូនអ្នកប្រដាល់ ៣រូបទៅប្រកួតដណ្ដើមខ្សែក្រវាត់ដែលទំនេរនៅស្រុកបារាំងចំនួន ៣គឺរវាងអ្នកប្រដាល់ខ្មែរដែលបញ្ជូនទៅពីស្រុកខ្មែរជាមួយអ្នកប្រដាល់បារាំងដែលហាត់គុនខ្មែរនៅស្រុកបារាំង ។

អ្នកប្រដាល់កម្ពុជាដែលបញ្ជូនទៅនោះមានឡៅ ចន្ទ្រាជាអ្នកប្រដាល់ជម្រើសជាតិមកពីក្លិបទ័ពឆ័ត្រយោង ៩១១, កីឡា្កករ ម៉ឺន សុភាអ្នកប្រដាល់ជម្រើសជាតិមកពីសមាគមប្រដាល់ក្រសួងការពារជាតិ និង សេន ប៊ុនថេនជាអ្នកប្រដាល់មកពីក្លិបតាព្រហ្មមានជ័យ ។

នៅក្នុងការប្រកួតនោះសេន ប៊ុនថេន ដែលប្រកួតក្នុងប្រភេទទម្ងន់ ៧៤គីឡូក្រាមនោះបានប្រកួតឈ្នះពិន្ទុអ្នកប្រដាល់បារាំងខេវីន ចេតស៊ី ចំណែកឯ ម៉ឺន សុភាដែលប្រកួតក្នុងប្រភេទទម្ងន់ ៦៩គីឡូក្រាមនោះបានប្រកួតឈ្នះពិន្ទុអ្នកប្រដាល់បារាំងអូម៉ា ។ ចំពោះឡៅ ចន្ទ្រាដែលប្រកួតក្នុងប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាមវិញបានរងរបួសហើយត្រូវគ្រូពេទ្យបញ្ឈប់នៅត្រឹមទឹកទី៣ ហើយរបួសនោះត្រូវពេទ្យដេរចំនួន ៨ថ្នេរឯណោះ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត