ចូលរួមផ្តល់កម្លាំងចិត្តទាំងអស់គ្នា! ចាន់ រតនា ជួបជើងខ្លាំងចិននាថ្ងៃទី២១ នេះនៅហ្វីលីពីន

នូ មករា April 19, 2017


ភ្នំពេញ៖ កីឡាករយុទ្ធគុនចម្រុះ ចាន់ រតនា របស់កម្ពុជានឹងបង្ហាញខ្លួនសារជាថ្មីនៅលើសង្វៀនក្នុងទ្រុងក្នុងរដ្ឋធានីម៉ានីល នៃប្រទេសហ្វីលីពីននាថ្ងៃទី២១ ខែមេសា ខាងមុខនេះ ដោយត្រូវជួបជាមួយកីឡាករវ័យក្មេងរបស់ចិន Xie Bin ក្នុងព្រឹត្តិការណ៍ ONE: Kings Of Destiny ដែលត្រូវបានរៀបចំឡើងដោយស្ថាប័ន ONE FC ដ៏ល្បីល្បាញ ។

បន្ទាប់ពីអវត្តមានអស់រយៈពេល ៨ខែក្រោយពីរងបរាជ័យក្នងជំនួបជាមួយកីឡាករចិន Ma Hao Bin រួចមកនោះ អ្នកប្រយុទ្ធគុណខ្មែររូបនេះនឹងត្រូវធ្វើការធ្ងន់បន្តិចហើយព្រោះដៃគូប្រកួតរបស់គេមានសមត្ថភាពមិនធម្មតាឡើយថែមទាំងមានភាពអំណោយផលដោយសារកម្ពស់ខ្ពស់ និងកម្លាំងខ្លាំងផងដែរ ។ ចាន់ រតនា បានទទួលស្គាល់ថា៖ «Xie Bin គឺជាកីឡាករវ័យក្មេងមួយរូបដែលពោរពេញដោយបច្ចេកទេស ដូច្នេះវាមិនមែនជារឿងងាយស្រួលឡើយក្នុងការផ្តួលរូបគេ! ប៉ុន្តែខ្ញុំនឹងព្យាយាមធ្វើឲ្យបានល្អបំផុត ដោយមិនដាក់សម្ពាធលើខ្លួនឯង ហើយនឹងស្វែងរកចំណុចកែរលម្អរពីការប្រកួតលើកមុន ។»

ក្នុងនាមជាសមាជិកនៃក្រុមយុទ្ធគុនខមផងដែរនោះ ចាន់ រតនា មានកំណត់ត្រាល្អគួរសមនៅក្នុងការប្រកួតវាយចម្រុះក្នុងទ្រុងដោយធ្លាប់ឈ្នះ ៤លើក និងចាញ់ ២លើក ។ ក្រៅពីនេះរូបគេក៏ធ្លាប់បានចំណាយពេលចេញទៅហ្វឹកហាត់នៅក្លឹប Tiger Muay Thai ដែលមានមូលដ្ឋាននៅតំបន់មាត់សមុទ្រ Phuket របស់ប្រទេសថៃថែមទៀតផង ។ នៅទីនោះហើយដែលរូបគេបានមើលឃើញយ៉ាងច្បាស់ថា ការហ្វឹកហាត់ក្នុងជំរុំប្រមូលផ្តុំខ្នាតអន្តរជាទិបែបនេះ បានផ្តល់នូវបទពិសោធន៍ ក៏ដូចជាបច្ចេកទេសថ្មីបន្ថែមទៀតដែលមិនងាយនឹងរកបានឡើយ ។

ចាន់ រតនា បានបន្ថែមថា៖ «ខ្ញុំចង់បោះជំហានឲ្យបានឆ្ងាយជាងនេះ ពិសេសខ្ញុំចង់ឈានដល់កម្រិតនៃការដណ្តើមខ្សែក្រវាត់តែម្តង ដូច្នេះខ្ញុំបានត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ការប្រកួតនេះ! »

អត្ថបទ៖ មករា

ប្រភព៖ ONE FC

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត