អតីតគ្រូភ្នំពេញក្រោន ត្រឡប់មកបន្ដអាជីពលើទឹកដីកម្ពុជាជាថ្មី

នូ មករា April 19, 2017


ភ្នំពេញ៖ លោក Oriol Mohedano អតីតគ្រូបង្វឹកក្រុមភ្នំពេញក្រោន ដែលបានចាកចេញកាលពីពាក់កណ្តាលរដូវកាលមុន ដោយប្តូរទៅធ្វើគ្រូជំនួយនៅក្លឹបជើងឯកហ្វាំងឡង់ SJK មួយរយៈពេលធំកន្លងទៅ ឥលូវនេះលោកបានវិលត្រឡប់មកបន្ដអាជីពជាគ្រូបង្វឹកលើទឹកដីប្រទេសកម្ពុជាទៀតហើយ ដោយដឹកនាំក្រុម Cambodian Tiger ជំនួសតំណែងលោក Kenichi Yatsuhashi ដែលទើបលាឈប់កាលពីពេលថ្មីៗកន្លងទៅ ។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Oriol Mohedano ធ្លាប់បានដឹកនាំអតីតក្រុមជើងឯកលីគកំពូលកម្ពុជា ៦សម័យកាលភ្នំពេញក្រោនមួយរយៈពេលខ្លី កាលពីដើមរដូវកាលឆ្នាំ២០១៦កន្លងទៅ អំឡុងពេលគ្រូបង្វឹកជនជាតិស្វីសសញ្ជាតិកម្ពុជា សែម សំណាង មានបញ្ហាដោយសារគ្រោះថ្នាក់ចរាចរ ។ ប៉ុន្ដែក្រោយគ្រូបង្វឹកឈ្មោះដើម Sam Schweingruber ជាពីរបួសលោក Oriol ក៏សម្រេចចិត្តចាកចេញតែម្ដង ។

គ្រូបង្វឹកកាន់សញ្ជាបត្រកម្រិត A រូបនេះ ត្រូវបានក្លឹប Cambodian Tiger ប្រកាសតែងតាំងជាគ្រូបង្វឹកថ្មីផ្លូវការ កាលពីម្សិលមិញ ហើយបេសកកម្មដំបូងរបស់លោក គឺត្រូវដឹកនាំក្រុមវិនិយោគដោយជនជាតិជប៉ុននេះ ធ្វើការប្រកួតជាមួយក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ នាថ្ងៃទី២៣ ខែមេសាចុងសប្ដាហ៍នេះ នៅកីឡដ្ឋានខេត្តតាកែវ ដែលជាការប្រកួតក្នុងសប្ដាហ៍ទី៨ នៃលីគកំពូលកម្ពុជា ។ បច្ចុប្បន្ន Cambodian Tiger កំពុងឈរចំណាត់ថ្នាក់លេខ៩ និងមាន ៧ពិន្ទុប៉ុណ្ណោះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត