ទីបំផុត ឃុន ក្រុងថេប រកបានឱកាសសងសឹកជាមួយនាគខ្មៅ ឃីម ឌីម៉ា ជាផ្លូវការហើយ!

នូ មករា April 18, 2017


ភ្នំពេញ៖ នៅទីបំផុតឱកាសសម្រាប់អ្នកប្រដាល់ជើងខ្លាំងស្រុកថៃ ឃុន ក្រុងថេប ជាមួយជើងខ្លាំងកម្ពុជាឃីម ឌីម៉ា មកពីក្លិបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យបានមកដល់ហើយ ដោយអ្នកទាំងពីរនឹងត្រូវឡើងទៅជួបគ្នាលើសង្វៀនខេស៊ីមេនរបស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍នៅថ្ងៃទី២១ ខែមេសាខាងមុខនេះ ។ ចាំមើល តើលើកនេះឃុនក្រុងថេបអាចទៅរួចឬទេ ?

សូមរំលឹកថា បន្ទាប់ពីបានផ្ដួលជើងខ្លាំងផល សោភ័ណ្ឌ មកពីក្លិបតាឡីដំរីមានរិទ្ធមកនោះ អ្នកប្រដាល់ថៃរូបនេះបានគឃ្លើនសុំប្រកួតជាមួយឃីម ឌីម៉ាតែគេត្រូវឌីម៉ាផ្ដួលបានទាំងលំបាកនៅមុនស្នូរជួងបញ្ចប់ទឹកទី ៥ ។ បន្ទាប់ពីចាញ់ឌីម៉ាអ្នកប្រដាល់ថៃរូបនេះបានជួបប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងកម្ពុជាមួយរូបទៀតគឺ សូត្រ ប៊ុនធី មកពីក្លិបបក្សីស្លាបដែកដែលក្នុងការប្រកួតនោះគេបានយកឈ្នះសូត្រ ប៊ុនធី ដោយពិន្ទុដាច់តែម្ដង ។ ជ័យជម្នះលើសូត្រ ប៊ុនធី នេះហើយដែលធ្វើឲ្យអ្នកប្រដាល់ថៃរូបនេះកាន់តែគឃ្លើនសុំវ៉ៃសងសឹកជាមួយឌីម៉ាម្ដងទៀតឲ្យអស់ចិត្តនោះ ។

សូមបញ្ជាក់ថា ក្រុងថេបគឺជាអ្នកប្រដាល់កែងពិឃាតដែលនរណាក៏ញញើតកែងរបស់អ្នកប្រដាល់ថៃរូបនេះដែរ ដោយមានប្រវត្តិប្រកួតចំនួន ៧០ដង ឈ្នះ ៦៣ដង ចាញ់ ៧ដង ។ ចំពោះឌីម៉ាវិញគេមិនចង់បង្ហាញពីកំណត់ត្រាប្រកួតរបស់គេឡើយគេគ្រាន់តែនិយាយថាវាគ្រាន់តែជាតួរលេខប៉ុណ្ណោះសំខាន់គឺលើសង្វៀន តើយើងអាចតស៊ូជាមួយគូប្រកួតបានឬទេ ពិសេសត្រូវតែឲ្យអ្នកគាំទ្រយើងបើយើងចាញ់ឲ្យគេអស់ចិត្តបើយើងឈ្នះឲ្យគេកោត ។ លោកថៃ អ៊ូដែលជាប្រធានសមាគមប្រដាល់ខេត្តបន្ទាយមានជ័យ និងជាអ្នកដឹកនាំអ្នកប្រដាល់ថៃមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍បាននិយាយថាលើកនេះក្រុងថេបគេខិតខំហ្វឹកហាត់ណាស់ព្រោះគេចង់ឈ្នះឌីម៉ាដើម្បីឈានទៅប្រកួតជាមួយអ្នកប្រដាល់ខ្លាំងៗរបស់កម្ពុជាដទៃទៀត៕អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត