រសៀលនេះកីឡាការិនី អ៊ុក ស្រីមុំ នឹងនាំយកមេដាយមាសប៉េតង់ពិភពលោកមកកម្ពុជាហើយ!

នូ មករា April 18, 2017


ភ្នំពេញ៖ នាវេលាម៉ោង ៣:៣០នាទីរសៀលថ្ងៃទី១៨ ខែមេសានេះ កីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាសកីឡាប៉េតង់ពិភពលោក World Championship Petaque 2017 នឹងមកដល់កម្ពុជាវិញហើយដោយបាននាំយកមកជាមួយនូវកិត្តិយសដ៏ធំធេងបំផុតសម្រាប់ប្រទេសកម្ពុជា ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតរៀបចំឱ្យមានការការដង្ហែរក្បួនម៉ូតូកិត្តិយស ១២គ្រឿង ដើម្បីលើកទឹកចិត្តដល់អត្តពលិកគ្រប់រូបដែលមានសមត្ថភាពដណ្ដើមបានមេដាយមាសថ្នាក់ពិភពលោកនេះតែម្ដង។ កីឡាការិនី អ៊ុក ស្រីមុំ ទទួលជ័យជំនះមេដាយមាសជើងឯកពិភពលោកលើវិញ្ញាឯកត្តជននារី កីឡាប៉េតង់ នៅប្រទេសបែលហ្សិក។ អ្នកស្រីបានយកឈ្នះលើការប្រកួតលើកទី១ ឈ្នះកីឡាការនីបារាំង ១៣-១២ ,លើកទី២ ឈ្នះកីឡាការនីអេស្ប៉ាញ ១៣-១០,លើកទី៣ ឈ្នះកីឡាការនីស៊ុយអែត ១៣-១០, លើកទី៤ ឈ្នះកីឡាការនីកាណាដា ១៣-១១, លើកទី៥ ឈ្នះកីឡាការនីម៉ូណាកូ ៩-៨, លើកទី៦ ឈ្នះកីឡាការនីម៉ាដាហ្គាស្កា ១០-៧ និង ចុងក្រោយលើកទី៧ ឈ្នះកីឡាការនីទុយនេស៊ី ១៣-៧។ រីឯ កីឡាករ ញ៉ែម បូរ៉ា និង កីឡាការិនី ស្រ៊ាង សុរ៉ាឃីម ក៏បានទទួលមេដាយប្រាក់លើវិញ្ញាសាវាយគូបុរសនារី ពីព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់លំដាប់ពិភពលោក World Championship Petanque 2017 នៅទីក្រុង Ghent ប្រទេសបែលហ្ស៊ិកនេះផងដែរ ។

ជាមួយគ្នានេះដែរអគ្គលេខាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានឲ្យដឹងថា៖ «សម្ដេចតេជោ ហ៊ុន សែន ក៏នឹងអនុញ្ញាតឲ្យកីឡាការិនី អ៊ុក ស្រីមុំ ចូលជួបសម្ដែងការគួរសមនាពេលវេលាសមស្របខាងមុខនេះផងដែរ ដើម្បីសំណេះសំណាល និងលើកទឹកចិត្ត ដូចវីរកីឡាការិនី កែ ឡេង និងកីឡាករ សុខ ចាន់មាន ដែលធ្លាប់ដណ្ដើមបានមេដាយមាសកីឡាប៉េតង់ពិភពលោកកាលពីពេលកន្លងមក៕»

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត